ខួរក្បាលភាគច្រើនបង្កើតការសម្រេចចិត្

P

ខួរក្បាលភាគច្រើនបង្កើតការសម្រេចចិត្តលើរឿងដែលពិបាកដោះស្រាយ គឺនៅពេលកំពុងដេកលក់សោះ ដូច្នេះពេលមានបញ្ហា ហេតុអីក៏អ្នកមិនចូលដេកឲ្យបានលក់ស្កប់ស្កល់ទៅ ? ។គំនិតដែលយល់ថា ពេលដេកលក់ខួរក្បាលបានកាត់ផ្តាច់ពីមជ្ឈដ្ឋានខាងក្រៅ គឺជាការយល់ខុសហើយ ! តាមពិតពេលដេកលក់គឺខួរក្បាលបំពេញកិច្ចការតាមបែបផ្សេងទៅវិញទេ ។ តាមការសិក្សាស្រាវជ្រាវបានរកឃើញថា មនុស្សដេកលក់បានទទួលរលកសញ្ញាពីមជ្ឈដ្ឋានខាងក្រៅ(អ្នកដទៃផ្សាយចេញ)យកមកវិភាគពិចារណាបកប្រែ ដើម្បីឲ្យមានការសម្រេចចិត្តនៅពេលភ្ញាក់ ។ គេពិសោធលើអ្នកដេកលក់ ដោយចាក់សម្លេងរៀបរាប់ពីទេសភាពព្រៃភ្នំ ហើយដាក់សំណួរខ្លះឲ្យគិតសម្រេចចិត្ត ពេលនោះអ្នកដេកលក់បានសុបិន្តឃើញទេសភាពហើយធ្វើការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវតាមសំណួរដែលគេបានសួរពីខាងក្រៅ ! ។ក្នុងការរស់នៅ មនុស្សដែលមានចិត្តស្ងប់តែងមានភ័ព្វសំណាងជាងគេ ព្រោះSubconsciuos របស់គេទទួលការបកប្រែពីសហគមន៍បានល្អ ធ្វើឲ្យការគិតចេះតែត្រូវ ចេះតែចំណេញរីកចម្រើន មនុស្សចិត្តរាយមាយគិតអីចេះតែខុស ធ្វើអីចេះតែបង់ខាត។ មិនមែនជាការបដិសេធផលកម្មចាស់នោះទេ ព្រោះផលកម្មចាស់គឺសុទ្ធតែជាអំពើល្អ ហើយតាមជួយទ្រទ្រង់ផងដែរបានកើតភ័ព្វសំណាងទៅបាន ។ ចាំណា ! យើងរស់ពីអ្វីដែលយើងមាន យើងកើតគឺពីអ្វីដែលយើងឲ្យ ! ។

Comments