អ្វីដែលពិភពលោកត្រូវការគឺក្តីមេត្តានិងការអាណិតអាសូរគ្នា ការអបអរសាទរនិងជួយជំរុញលើកទឹកចិត្តមនុស្សដែលចង់ចែករំលែកការផ្លាស់ប្តូរជាមួយអ្នកដទៃ ជួយបំផុសគំនិតឆ្លងកាត់ឧបសគ្គក្នុងជីវិត ! តើអ្នកត្រៀមខ្លួនជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះហើយឬនៅ ? បើនៅទេ ឆាប់ចាប់ផ្តើមសិក្សាព្រះធម៌រួចរក្សាសីល ហើយធ្វើសមាធិវិបស្សនាទៅ ព្រោះនេះជាបច្ចេកទេសចាំបាច់ណាស់ក្នុងការជួយមនុស្សដូចគ្នា ។

