តើអដ្ឋង្គិកមគ្គតម្រូវឲ្យប្រតិបត្តិតែអ្នករកធម៌ទេឬ?
ជប៉ុនក្រោយពីសង្គ្រាមលោកលើកទីពីរ ផ្ទៃប្រទេសសេសសល់តែគំនរផេះផង់ ប៉ុន្តែហេតុអីក៏ជនជាតិមួយនេះក្រោកឈរឡើងវិញបានទាំងក្លាាយជាមហាអំណាចសេដ្ឋកិច្ចលើសកលលោកទៀតផងនោះ?។ពេលគេសំភាសន៍ លោកប្រធានាធិបតីបានមានប្រសាសន៍ថា គឺគាត់បានយកអដ្ឋង្គិកមគ្គជាមាគ៌ាដ៏ប្រពៃនៃព្រះបរមគ្រូយកមកអនុវត្តទើបប្រទេសជាតិបានរីកចម្រើនជឿនលឿនយ៉ាងនេះ។សម្មាទិដ្ឋិ គឺការយល់ត្រូវ សម្មាសង្កប្បះ គឺការត្រិះរិះត្រូវ។ទាល់តែចេះគិតត្រូវយល់ត្រូវបានអាចនិយាយត្រូវ(សម្មាវាចា)និយាយពិត និយាយតែពាក្យមានប្រយោជន៍។ហើយមានការងារត្រូវ (សម្មាកម្មន្តះ)ដែលជាការងារឋិតនៅក្នុងរង្វង់ច្បាប់ ការងារដែលមានភាពស្មោះត្រង់ត្រឹមត្រូវ ទើបមាានការចិញ្ចឹមជីវិត្រូវ(សម្មាអាជីវះ)តាមច្បាប់កំណត់។ការយល់ត្រូវ នាំឲ្យមានសេចក្តីព្យាយាមត្រូវ (សម្មាវាយាមះ)ព្យាយាមដាស់តឿនចិត្តឲ្យប្រព្រឹត្តិតែការងារដែលត្រឹមត្រូវសម្រាប់សង្គមជាតិនិងការភ្ញាក់រលឹកជានិច្ច(សម្មាសតិ) ។ការតំកល់ចិត្តឲ្យហ្នឹងហ្នស៌ប់សួនក្នុងសេក្តីល្អជានិច្ច គឺជាសម្មាសមាធិ។ជប៉ុនបានប្រកាសអដ្ឋង្គិកមគ្គមកជា GMP ( Good Manufacture Practice)or GQP ប្រើជាសកលទើបស្តារប្រទេសជាតិពីហាយនភាពបានយ៉ាងឆាប់រហ័ស ។ មូលដ្ឋានគ្រឹះនៃពាក្យគុណធម៌គឺជាភាពស្មោះត្រង់ ព្រោះការមិនស្មោះត្រង់វាជាចរន្តដែលនាំទៅដល់ការធ្វើអំពើអាក្រក់។ប្តីប្រពន្ធមិនស្មោះត្រង់នឹងគ្នា ឪពុកម្តាយនិងកូនមិនស្មោះត្រង់នឹងគ្នា មេដឹកនាំមិនស្មោះត្រង់នឹងប្រជាជន សុទ្ធតែជាប្រភពនៃអំពើអាក្រក់ ព្រោះភាពមិនស្មោះត្រង់វានាំទៅដល់ការវៀចវេរនិងការបោកប្រាស់គ្នា ប៉ុន្តែភាពមិនស្មោះត្រង់នឹងត្រូវគេតាមទាន់នៅទីបំផុតជាដរាប ។
ចេតនាមិនប្រកបដោយអបចាយនៈ(ការគោរព)ជាការធ្វេសប្រហែសមួយធំណាស់ បើមានទំលាប់បែបនេះត្រូវផ្លាស់ប្តូរចេញ ពុំនោះទេនឹងនាំឲ្យមានកំណើតជាមនុស្សគ្មានអំណោយទាន ខ្សត់សម្បត្តិឥតបញ្ញា ។ កិច្ចការរបស់មនុស្សល្អសុទ្ធតែមានលំអដោយការគោរពសុភាពរាបសារជានិច្ច ( ពូកែឈ្លោះគឺចាញ់ ពូកែធ្វើឲ្យគេស្រឡាញ់គឺឈ្នះ ) ។

