ឥរិយាបថអវិជ្ជមាន

P

ក្នុងសង្គមដែលខ្វះអរិយធម៌ បាតុភូតសង្គមអវិជ្ជមានតែងតែកើតមានចំពោះមនុស្សស្លូតត្រង់ ទន់ខ្សោយ។ បាតុភូតទាំងនោះមានដូចជា ៖

  • ការសង្កត់សង្កត់សង្កិន ការកេងប្រវាញលើប្រជាពលរដ្ឋ ឬលើមន្ត្រីរាជការពីសំណាក់អ្នកមានអំណាច ដែលខ្វះសីលធម៌។
  • ទំនាស់រវាងអ្នកមាន និងអ្នកក្រ ទំនាស់ទាក់ទងនឹងការខ្ចីបុល និងការសង់បំណុលពុំតាមការកំណត់ ការប្រើអំណាចទ្រព្យសម្បត្តិ ដើម្បីបំពានលើច្បាប់ប្រទេស។
  • ការរំលោភបំពានលើសិទ្ធិអ្នកដទៃ ការប្រើហឹង្សាបំពានលើអ្នកដទៃដើម្បីយកឈ្នះចាញ់។
  • អំពើពុករលួយ និងការសូកប៉ាន់ដូចជា ការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋមកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ការប្រកាន់បក្សពួកនិយម ការទទួលសំណូកដើម្បីប្រយោជន៍អ្វីមួយ ៕

Comments