ការផ្ដល់ឱកាសឲ្យខ្លួនឯង

P

ការដែលយើងកំពុងរស់នៅបាននេះ ទុកជាឳកាសមួយល្អហើយ សម្រាប់ឲ្យយើង ផ្ដល់ឱកាសឲ្យខ្លួនយើង ក្នុងការខិតខំព្យាយាមស្វែងរកទ្រព្យសម្បត្តិ យកមកចិញ្ចឹមជីវិត និងក្រុមគ្រួសាររបស់ខ្លួន ធ្វើខ្លួនឲ្យស្ថិតនៅក្នុងតំណែងខ្ពស់ មានឋានៈបុណ្យស័ក្កិអំណាច មានគេគោរព មានគេរាប់អានច្រើន ពីគ្រប់មជ្ឈដ្ឋាននៅជុំវិញ ទូទាំងប្រទេស និងក្នុងសង្គមជាតិទាំងមូល គ្រប់ជំនន់ ដោយសមត្ថភាព និងចំនេះដឹងរបស់ខ្លួន ។ ឱកាសរស់នៅរបស់យើងមានតម្លៃប្រសើរខ្ពង់ខ្ពស់ជាងនេះទៅទៀត ដោយទង្វើររបស់មនុស្សយើងម្នាក់ៗរៀងៗខ្លួន។ ការធ្វើសេចក្ដីល្អទាំងពួង ដ៏ច្រើនសម្រាប់ខ្លួនឯង អ្នកដទៃ និងសង្គម ព្រមទាំងមាតាបិតា នោះទុកជាឱកាសដ៏ល្អមួយទៀត សម្រាប់ឲ្យយើងត្រូវផ្ដល់ឲ្យខ្លួនយើង ក្នុងការបំពេញនូវករណីកិច្ចទាំងនេះ ក្នុងជិវិត ដើម្បីសេចក្ដីសុខសម្រាប់មនុស្សជាតិ និងខ្លួនឯងផងជារហូត និងតទៅ៕

Comments

សួស្តីបង​

អត្ថបទបងល្អ តែសូមបងពិនិត្យចំនងជើងម្តងទៀត ព្រោះបងវាយអក្សរខុស។អរគុណ