នៅក្នុងសង្គម វប្បធម៌នៃការរសអើងតែងតែកើតឡើងដោយចៀសមិនផុតទោះបីជាមានការខិតខំលុបបំបាត់ចោលនូវវប្បធម៌នេះក៏ដោយ ។ មូលហេតុមួយចំនួនទាក់ទងនឹងការរើសអើងគឺ ៖
- ការរើសអើងក្នុងគរួសារ បណ្ដាលមកពីឪពុកម្ដាយស្រលាញ់កូនមិនស្មើគ្នា ផ្គត់ផ្គង់តម្រូវការដល់កូនមានភាពលម្អៀង ធ្វើឲ្យកូនមានចិត្តមិនល្អចំពោះគ្នា ដែលបណ្ដេុះនូវស្មារតីចង្អៀតចង្អល់។
- ការរើសអើងមិត្តភក្តិ បណ្ដាលុមកពីបញ្ហាការរៀបអានមិនស្មើភាពគ្នាដូចគ្នា មិត្តភក្តិខ្លះរាប់អានរកតែអ្នកមានជីវភាពធូរធារ ទុកចោលអ្នកដែលជួបការលំបាក ធ្វើឲ្យអ្នកទាំងនោះមានអារម្មណ៍អាក់អន់រហូតដល់មានការគុំកួន សងសឹកនៅថ្ងៃណាមួយវិញជាមិនខាន។
- ការរើសអើងនៅក្នុងសង្គម មនុស្សមួយចំនូនចូលចិត្តវាយឫកពារក្រអឺតក្រទម តាំងខ្លួនជាមនុស្សថ្លៃថ្នូរ មិនរាប់អានជាមួយអ្នកដែលស្ថិតនៅក្រោមបង្គាប់ អ្នកខ្លះទៀត ប្រកាន់ពូជសាសន៍ ឬ ពណ៌សម្បុ ដោយយល់ថាគេមិនល្អដូចខ្លួន ៕

