គិតត្រឹមថ្ងៃទី ១៩ ខែ វិច្ឆិកា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅមានជាង ១០ លាននាក់ ឬស្មើនឹងជាង ១០០ ភាគរយ បើធៀបនឹងចំនួនប្រជាជនគោលដៅ ១០ លាននាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
របាយការណ៍បានឱ្យដឹងថាកុមារ និងយុវវ័យអាយុពី ១២ ឆ្នាំទៅដល់ក្រោម ១៨ ឆ្នាំដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ មានចំនួនជាង ១,៨ លាន នាក់ ឬ ស្មើនឹង ៩៨ ភាគរយបើធៀបនឹងចំនួនគោលដៅជាង ១,៩ លាននាក់ ខណៈកុមារអាយុពី ៦ ឆ្នាំដល់ក្រោម ១២ ឆ្នាំដែលបានចាក់វ៉ាក់សាំងនេះមានជាង ១,៩ លាននាក់ ឬ ស្មើ ១០៣ ភាគរយធៀបនឹងចំនួនគោលដៅជាង ១,៨ លាននាក់។
លម្អិត https://www.postkhmer.com/national/2021-11-20-1104-227094.html

