មិត្តមិនល្អទាំងបួនប្រភេទ

P

មិត្តមានច្រើនប្រភេទ តែយើងគួរជ្រើសរើសយកមិត្តល្អ។ គប្បីចៀសវាងឲ្យឆ្ងាយពីមិត្តមិនល្អទាំងបួនប្រភេទ ដែលនាំយៀងទៅរកសេចក្ដីវិនាស មិត្តទាំងបួនប្រភេទនោះគឺ ៖

១. មិត្តគិតតែពីខាងបាន

  • គិតតែប្រយោជន៍ផ្ទាល់ខ្លួនម្នាក់ឯង។
  • ពេលមានភ័យ ទបរត់ទៅរកជំនួយពីមិត្ត។
  • សេពគប់មិត្ត ព្រោះចង់បានបានប្រយោជន៍ផ្ទាល់ខ្លួន។។

២. មិត្តបានតែខាងនិយាយឥតប្រយោជន៍

  • ច្រើននិយាយពាក្យមិនបានការ។
  • ពេលមិត្តមានធុរៈមិនជួយ ដោយយកលេសថារវល់។

៣.មិត្តអែបអប បុិនខាងនិយាយបញ្ជោរ និងចាក់បណ្ដោយ

  • ពេលមិត្តធ្វើខុសក៏សាទរ។
  • នៅមុខមិត្ត ពោលសរសើរពីមិត្ត តែចិត្តមិនដូចសម្ដី។
  • នៅកំបាំងមុខមិត្ត និយាយរិះគន់ និងបង្ខូចកេរិ៍ឈ្មោះមិត្ត។

៤. មិត្តនាំទៅរកតែងរឿងវិនាស

  • តែងនាំមិត្តទៅលេងល្បែងពាលា សេពសុរា និងប្រើប្រាស់គ្រឿងញៀនជាដើម។
  • តែងនាំមិត្តឲ្យបោះបង់ការសិក្សា។
  • តែងនាំមិត្តឲ្យដើរលេងពាសវាល ពាស់កាល និងធ្វើអ្វីៗឥតប្រយោជន៍ ខាតតែពេល

Comments