គំនិតឆ្នៃប្រឌិត

P

គំនិតឆ្នៃប្រឌិត សំដៅយកគំនិតផ្គួចផ្តើមធ្វើអ្វីមួយថ្មី បង្កើតអ្វីមួយឲ្យលេចចេញជារូបរាង និងអាចប្រើប្រាស់តាមត្រូវការរបស់ខ្លួនបាន ។ មនុស្សមានគំនិតឆ្នៃប្រឌិតមានការអភិវឌ្ឍ ទាំងផ្នែកបញ្ញា ស្មារតី និងសមត្ថភាំពជំនាញ ដោយចេះកែច្នៃអ្វីមួយដែលមានប្រយោជន៍ឲ្យកា្លយជារបស់មានប្រយោជន៍​មានតម្លៃ មានសារៈសំខាន់ចំពោះមនុស្សទូទៅ ។ បច្ចុប្បន្នមនុស្សដែលមានគំនិតបង្កើតថ្មី ភាគច្រើនជាយុវវ័យជំនាន់ក្រោយ ដោយពួកគាត់ខិតខំសិក្សារៀនសូត្រ និងប្រើបា្រស់បទពិសោធន៍ដែលបានធ្វើការយកមកប្រើ ប្រាស់ ឲ្យត្រូវតាមសម័យកាល និងបរិបទនៃសង្គម។ 

នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន សន្ទុះនៃការប្រើប្រាស់អ៊ីនធើណេត មានការកើនឡើយយ៉ាងខ្លាំង ហើយគេហទំព័រ និង App ថ្មីៗជាច្រើនត្រូវបានបង្កើតឡើងដើម្បីសម្រួលភាពងាយស្រូយដល់ប្រជាជន ។ ការបង្កើតថ្មីលើបច្ចេកវិទ្យាពិតជាមានតម្លៃណាស់ជាក់ស្តែង Serey.io ជាបណ្តាញសង្គម blockchain Tecnology ដែលកូនខ្មែរខិតខំបង្កើតឲ្យអស់ពីសមត្ថភាព ទោះត្រូវចំណាយប្រាក់ និងពេលវាលាយូរយ៉ាងណាក៏ដោយក៏នៅតែបន្តមិនរាថយ ។ ការព្យាយាមរកអ្វីដែលថ្មី និងដោះស្រាយបញ្ហាក្នុងប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បច្ចុប្បន្ន និងអនាគត វាជាទស្សនវិស័យធំធេងណាស់ ហើយបើសង្គមកម្ពុជាមានប្រជាជនដែលមានគំនិតបង្កើតថ្មីនេះច្រើនឡើងៗ និងការរីកម្រើននិងមានសន្ទុះកាន់តែលឿនថែមទៀត ។ 

គំនិតបង្កើតថ្មីជាកូនសោដើម្បីឆ្ពោះទៅរកភាពរីកចម្រើន រកដំណោះស្រាយសម្រាប់សង្គម និងមនុស្សជាតិ៕​

Comments