មនុស្សម្នាក់ៗត្រូវមានសុជីវធម៌ចំពោះខ្លួនឯង គឺត្រូវគោរពបទបញ្ជា ក្បួនអនាម័យ និងស្លៀកពាក់ឲ្យបានសមរម្យ និងស្របតាមកាលៈទេសៈ ដើម្បីឲ្យអាការខាងក្រៅមានសោភណភាព និងការឲ្យតម្លៃដល់ខ្លួនឯង ។ មនុស្សថ្លៃថ្លូរជាបឋម គឺការថែទាំខ្លួនឲ្យបានល្អ ស្អាតបាទ ។ ការលាងសម្អាត និងថែរក្សាខ្លួនប្រាណឲ្យបានស្អាត ហើយឲ្យបានទៀងទាត់ ដើម្បីរក្សាអនាម័យផង និងកុំឲយមានក្លិនមិនល្អផង។ ទោះបីអ្នកមានរូបរាងសង្ហា ឬស្លៀកពាក់ឆើតឆាយយ៉ាងណាក៏ដោយ បើអ្នកមានក្លិនមិនល្អ អ្នកជិតខាងមុខជាធុញថប់នឹងអ្នក ដូចនេះអ្នកត្រូវសម្អាត ហើយជ្រើសរើសសម្លៀកបំពាក់មកស្លៀកពាក់ឲ្យសមរម្យតាមកាលៈទេសៈ ៕

