មនុស្សម្នាក់ចាំបាច់ត្រូវកំណត់គោលដៅ និងដឹងពីអ្វីដែលខ្លួនចងបានសម្រាប់អនាអតជាមុនសិន ហើយនឹងខិតខំប្រឹងប្រែងធ្វើកិច្ចការនោះឲ្យបានសម្រេច។ ត្រូវរៀនកំណត់ជ្រើសរើសអាជីពសម្រាប់ខ្លួនឲ្យបានច្បាស់លាស់ ហើយមិនត្រូវជ្រើសរើសអាជីពតាមគំនិតអ្នកដទៃដោយគ្មានការពិចារណានោះទេ។
ដើម្បីជ្រើសរើសអាជីពឲ្យបានប្រសើរសម្រាប់អនាគត គេត្រូវពិចារណាលើ ៖
- សមត្ថភាពវិជ្ជាជីវៈ គេត្រូវយល់ដឹងពីសមត្ថភាពជំនាញរបស់ខ្លួន តើអ្វីដែលខ្លួនអាចធ្វើបាន និងមិនអាចធ្វើបាន ព្រោះការងារមិនស្របជំនាញនឹងមិនទទួលបានជោគជ័យទេ។
- ចំណងចំណូលចិត្តៈ គេត្រូវពិចារណាលើចំណូលចិត្តរបស់ខ្លួន យើអាជីពរបស់គេនឹងជ្រើសរើសយកនោះ ស្របនឹងចំណង់ចំណូលចិត្តនិងនិស្ស័យរបស់ខ្លួនឬទេ។
- ប្រភពធនធាន គេត្រូវប៉ាន់ប្រមាណពីប្រភពធនធានដែលគេមានេជាមួយនឹងអាជីព។
- ច្បាប់សង្គម ការកំណត់ជ្រើសរើសអាជីពសម្រាប់ខ្លួនត្រូវស្របនឹងច្បាប់សង្គម។
- តម្រូវការទីផ្សារ គេតរូវជ្រើសរើសអាជីពឲ្យស្របតាមតម្រូវការទីផ្សារបពលកម្ម និងត្រូវបង្កើនសម្ថភាពជំនាញបន្ថែមទៀត ព្រោះពីមួយឆ្នាំតម្រូវការទីផ្សារពលកម្មមានការប្រែប្រួល និងមានការអភិវឌ្ឍជានិច្ច ៕

