អ្នកដែលពេញចិត្តនឹងអ្វីដែលខ្លួនមានតែងតែគ្មានចិត្តផ្លាស់ប្ដូរ ដើម្បីឲ្យខ្លួនឯងពេញចិត្តបន្តទៅទៀត។ មនុស្សទាំងនោះមិនដឹងខ្លួនថា ការនៅស្ងៀមមិនព្រមធ្វើអ្វីនោះ វាបានឆក់យកឱកាសផ្សេងៗរបស់យើងទៅ ដូចជាមិនបានអភិវឌ្ឍសក្ដានុពលភាពដ៏ខ្ពងខ្ពស់របស់ខ្លួន មិនថានឹងចង់ធ្វើអ្វីឲ្យតាមសមត្ថភាពខ្ពស់របស់ខ្លួនឯង រួមទាំងការរីកចម្រើន រហូតដល់ការស្វែងរកចំណេះវិជ្ជាថែមទៀតផង ៕

