មនុស្សក្នុងសង្គមចំបាច់ត្រូវទំនាក់ទំនងគ្នា និងគ្នា ហើយទំនាក់ទំនងល្អនាំឲ្យជីវិតមានការងារ ការសិក្សា ការរស់នៅមានភាពរលូន និងសុខដុមរមនាទាំងកាយ និងចិត្ត។ បើមនុស្សមិនមានសាមគ្គីល្អនោះទេ នោះរឿងជាច្រើននិងមិនអាចចម្រេចបានផ្លែផ្កានោះឡើយ។ សង្គមដែលបែកបាក់ គ្មានសាមគ្គីរវាងគ្នានិងគ្នា នោះវាហាក់ដូចជាគ្រួសារដែលមានឪពុកម្តាយបែកបាក់គ្នាដូច្នោះដែរ។
ការសាមគ្គីកើតចេញពីរការឲ្យតម្លៃរវាងគ្នានឹងគ្នា ព្រមទាំងចេះគោរពគ្នាទៅវិញទៅមក ហើយរឿងដែលសំខាន់មួយទៀតនោះគឺការអធ្យាស្រ័យដែលមិនអាចខ្វះបាន ។ បើអ្នកមិនមានធម៌អធ្យាស្រ័យនោះទេ ធម៌អធ្យាស្រ័យនោះក៏គ្មានដែរ ហើយធម៌អធ្យាស្រ័យកើតមានបានលុះណាតែមានចិត្តមេត្តា អនុគ្រោះ លើសខ្វះតិចតួច ខុសឆ្គងតិចតួចអធ្យាស្រ័យដោយករុណា ។
ការប្រឹងប្រឹងធ្វើការងាជាក្រុមដើម្បីចម្រេចដល់គោលដៅបាន ពិតណាស់មិនអាចខ្វះបាននូវការសាមគ្គី ហើយបើគោលដៅរួមរបស់សមាជិកក្នុងក្រុមដូចគ្នាតែដើម្បីសម្រេចបានសមាជិកខ្លះ មានមតិ ទស្សន ខុសគ្នានោះត្រូវមានការសម្របសម្រួល ឬការអធ្យាស្រ័យ ។ បើបែកបាក់សាមគ្គីនោះអ្វីៗ និងត្រូវចប់ដោយគ្មានន័យ ហើយការបែកបាក់សាមគ្គីគឹកើតចេញពីភាពចចេសរឹងរូស រឹងទទឺង ដោយប្រកាន់ថាទស្សនខ្លួនត្រឹមត្រូវ ហើយត្រូវតែយកតាមទស្សនរបស់ខ្លួនឲ្យខានតែបាន នោះវាប្រកដណាស់ថាមានការប៉ទង្គិចរវាងគ្នានិងគ្នា។
ការរៀនដើម្បីអាចរស់ជាមួយគ្នាពិតណាស់ជាចាំបាច់ ហើយការទាក់ទង ចំណងមិត្តភាពរវាងគ្នានិងគ្នាគឺរិតតែចាំបាច់ថែមទៀត ។ កម្លាំងសាមគ្គីបានផល់នូវសម្មិធិផលដល់សហគមន៍ និងជនរួមជាតិជាច្រើន ដូចជាការកសាង សាលារៀន មន្ទីពេទ្យ វត្តអារាម ផ្លូវថ្នល់ ។ល។ ការសាមគ្គីបានធ្វើឲ្យជាតិសាសន៍មួយមានភាពថ្លៃថ្នូរ និងរួចផុតពីនឹមត្រូតត្រាបរទេស។ ជាក់ស្តែងក្នុងប្រវត្តិសាស្ត្រ ប្រទេស ដែលនៅក្រោមការត្រួតត្រា ណានានិគមបារាំង អង់គ្លេស បានរួចផុតពីការដាក់អាណានិគមត្រូតត្រាបានដោយសាមគ្គីនោះឯង។

