ប្រភពនៃតម្លៃរបស់មនុស្សកើតចេញពីកត្តាមួយចំនួនដូចជា ៖
- គ្រួសារ គឺជាប្រភពដំបូងនៃការកកើតតម្លៃ ដោយហេតុថា គ្រួសារមានតួនាទីជាមូលដ្ឋានក្នុងការអប់រំពីរបៀបរបប បែបបទ ជំនឿ និងវប្បធម៌សង្គម។
- សង្គមផ្ដល់នូវការអប់រំជាប្រចាំដោយហេតុថា បរិយាកាសនៅជំុវិញខ្លួនយើងបានបង្ហាញជាក់ស្ដែងនូវចិត្តសាស្ត្រសង្គមដែលគេចងបាន ម៉ោះហើយរូបយើងម្នាក់ៗត្រូវខិតខំសិក្សារៀនសូត្រអំពើល្អពីគ្នាទៅវិញទៅមក ដើម្បីឲ្យខ្លួនមានតម្លៃ និងសង្គមទទួលស្គាល់។
- ការអប់រំក្នុងប្រព័ន្ធមានឥទ្ធិពលខ្លាំងផ្នេកជំនាញចំនេះដឹង ជំនឿ អាកប្បកិរិយា និងតម្លៃរបស់មនុស្ស ហើយសមត្ថភាពនៃជំនាញ ចំនេះដឹងមានឥទ្ធិពលទៅលើសេចក្ដីប្រាថ្នារបស់មនុស្សនាពេលបច្ចុប្បន្ន និងអនាគត ។
- សាសនាផ្ដល់នូវតម្លៃផ្នែកស្មារតី ដោយបានអប់រំសតិអារម្មណ៍របស់មនុស្សមិនឲ្យលោភលន់ ស្គាល់បុណ្យបាប ចៀសវាងការប្រព្រឹត្តិនូវអំពើអាក្រក់ទាំងឡាយ ៕

