បញ្ហាសមុទ្រចិនខាងត្បូង ដែលចិនកំពុងមានជម្លោះជាមួយប្រទេសសមាជិកអាស៊ានមួយចំនួន បានក្លាយជាប្រធានបទក្តៅជាងគេនៅក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ាន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ដែលមានវត្តមានប្រធានាធិបតីចិន។
ក្នុងកិច្ចប្រជុំតាមរយៈវីដេអូអនឡាញ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងថា ចិនមិនដែលស្វែងរកអនុត្តរភាព ឬភាពជាកំពូល និងមិនធ្វើទុក្ខបុកម្នេញលើប្រទេសតូចៗក្នុងតំបន់នេះទេ។
ប៉ុន្តែប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីងហ្គូ ឌូទើតេ បានថ្កោលទោសចិន ករណីប៉ះទង្គិចគ្នាកាលពីពេលថ្មីៗនេះនៅក្នុងសមុទ្រចិនខាងត្បូង រវាងនាវាចិន និងនាវាហ្វីលីពីន ហើយពេលនោះបែរជាគេរកពុំឃើញលោក ស៊ី នៅលើកញ្ចក់វីដេអូអនឡាញទៅវិញ។
អានបន្ថែម https://www.cambodiadaily.com/2021/11/24/21/36/58238/

