បុគ្គលខ្លះសំគាល់ខ្លួនថា ជាមនុស្សឆ្លាត ដោយខ្លួនជាអ្នកគិតបានរហ័ស គិតបានលឿន ឬគិតបានភ្លាមៗ ក្នុងរឿងផ្សេងៗ ដែលកើតឡើងនៅចំពោះមុខ។ លុះដល់សម្រេចចិត្តហើយ លទ្ធផលចេញមក អ្នកដទៃមិនស្របតាម និងមិនគាំទ្រ មិនត្រឹមត្រូវ ទើបដឹងថាខ្លួនពិតជាគិតខុស មិនបានត្រឹមត្រូវ។ លក្ខណៈមនុស្សឆ្លាត មិនមែនត្រូវសម្គាល់ដោយឃើញថា ជាមនុស្សគិតរហ័ស គិតបនាលឿនឬគិតបានភ្លាមៗក្នុងរឿងផ្សេងៗដែលបានកើតឡើងនៅជំពោះមុខទេ។ ការគិតបានត្រឹមត្រូវ មានទំនាក់ទំនង ស្របទៅតាមហេតុផល និងមិនខុសច្បាប់រដ្ឋ ច្បាប់ប្រពៃណី ច្បាប់សីលធម៌ ច្បាប់ធម្មជាតិ ច្បាប់សាសនា នោះទើបជាលក្ខណៈជាមនុស្សឆ្លាតពិតប្រាកដ៕

