មិត្តល្អគួររាប់រក

P

ទំនា់ទំនងមិត្តភាពមានសារៈសំខាន់ណាស់ ។មិត្តល្អតែងតេស្រលាញគោរព រាប់អានគ្នា និងជួយទុក្ខធុរៈគ្នាគរប់ពេលវេលា និងទីកន្លែង។ 

មិត្តល្អមានបួនប្រភេទ ដែលគួររាប់រក ៖

១ . មិត្តមានឧបការៈ គឺមិត្តមានការទំនុកបំរុង

  • មានអធ្យាស្រ័យល្អ ចេះលើកលែងកំហុស ចំពោះមិត្តដែលបានប្រព្រឹត្តិខុស។
  • តែងជួយផ្គត់ផ្គង់ដល់មិត្តដែលមានជីវភាពខ្វះខាតតាមលទ្ធភាព។

២ . មិត្តចិត្តមួយថ្លើមមួយ គឺជាមិត្តចេះរួមសុខទុក្ខជាមួយគ្នា

  • សម្ដែងសេច្ដីស្មោះត្រង់ចំពោះមិត្ត គរប់កាលៈទេសៈ។
  • ពេលឃើញមិត្តមានអាសន្ន ឬមានទុក្ខ កេមិនបោះបង់ចោលមិត្តឡើយ។

៣ . មិត្តណែនាំធ្វើតែអំពើល្អ

  • ណែនាំមិត្តឲ្យតាំងខ្លួននៅក្នុងអំពើល្អ និងរស់នៅដោយគន្លងធម៌។
  • ឃើមិត្តបម្រុងនឹងធ្វើរឿងមិនល្អ គេហាមប្រាម។

៤ . មិត្តមានទឹកចិត្ត

  • ពេលមិត្តមានទុក្ខ ជួយលួងលោម និងរំលែកទុក្ខ ជាមួយមិត្តដែរ។
  • ពេលមិត្តបានសុខ ជួយត្រេកអរ និងជួយសប្បាយរីករាយជាមួយមិត្ត
  • ពេលគេនិយាយបង្ខួចកេរិ៍ឈ្មោះមិត្ត ជួយនិយាយបកស្រាយការពារមិត្ត ៕

Comments