មន្ត្រីឧតុនិយមប្រាប់ហេតុផល ទឹកភ្លៀងនៅតែធ្លាក់អូសបន្លាយ

P

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅឆ្នាំនេះទឹកភ្លៀង​អាច​អូសបន្លាយយូរ ដោយសារតែតំបន់ប៉ាស៊ីហ្វិចខាងលិច (ផ្នែកវិទ្យាសាស្ត្រឧតុនិយម) ដែល​មាន​ប្រទេស​ហ្វីលីពីន ផ្នែកខ្លះនៃប្រទេសជប៉ុន កូរ៉េ រួមទាំងតំបន់អាស៊ីអាគ្នេយ៍ ស្ថិតក្រោមឥទ្ធពល​ឡានីញ៉ា ទើបនៅតែឃើញមានភ្លៀងធ្លាក់។

លោក ចាន់ យុត្ថា បានថ្លែងថា ជាទូទៅរដូវវស្សារចាប់ផ្ដើមឡើងនូវពាក់កណ្ដាលខែ ឧសភា និងបញ្ចប់ទៅវិញនៅពាក់កណ្ដាលខែ វិច្ឆិកា ប៉ុន្តែដោយសារឥទ្ធិពលបាតុភូតខាងលើ ដូច្នេះភ្លៀង នឹងបន្តធ្លាក់បន្ថែមទៀត អាចរហូតទៅដល់សប្តាហ៍ទី៣ ចូលសប្តាហ៍ទី ៤ នៃខែវិច្ឆិកានេះ ក៏នៅតែ​មាន​ភ្លៀង​ធ្លាក់ខ្លះៗដែរ។

មន្ត្រីអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមរូបនេះ បានឱ្យដឹងថា ស្ថានភាពទឹកភ្លៀង​ធ្លាក់រាយប៉ាយច្រើន ជាពិសេសនៅតំបន់ទំនាបកណ្ដាល ភាគខាងកើត នៅជាប់នឹងវៀតណាម និងភាគខាងត្បូង ដូចជាខេត្តកណ្ដាល រាជធានីភ្នំពេញ កំពង់ស្ពឺ ខេត្តតាកែវ និងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ខណៈថ្ងៃនេះ ថ្ងៃស្អែក ភ្លៀងក៏អាចរុញខ្លះៗ​ទៅដល់តំបន់ខ្ពង់​រាបផងដែរ៕

ប្រភព https://www.kampucheathmey.com/local-news/232145/

Comments