សាសនាហិណ្ឌូ

P

ហិណ្ឌូសាសនា ជាពាក្យទូន្មានប្រៀនប្រដៅរបស់ពូកហិណ្ឌូនិយម ដែលជាជនជាតិមួយរស់នៅក្នុងប្រទេសឥណ្ឌា។ សាសនានេះគោរពអាទិទេពច្រើនអង្គ និងអប់រំឲ្យជឿលការចាប់ជាតិថ្មីនៃព្រលឹងអ្នកស្លាប់។

ហិណ្ឌូសាសនា ជាលទ្ធិមួយដែលបែកចេញពីសាសនាព្រាហ្មណ៍។ សាសនាព្រាហ្មណ៍ ឬព្រហ្មញ្ញសាសនា ជាលទ្ធិមួយកើតឡើងនៅក្នុងប្រទេសឥណ្ឌា ហើយបានវិវត្តមកពីលទ្ធិវេទនិយម។ សម័យវេទនិយមចាប់កំណើតពី ១៥០០ឆ្នាំមុនគ.ស រហូតដល់ ៥៥០ឆ្នាំមុនគ.ស ។ សម័យព្រាហ្មណ៍និយមចាប់ពី៥៥០ឆ្នាំមុនគ.ស រហូតដល់សតវត្សទី១០ នៃគ.ស ។ ឯសម័យហិណ្ឌូនិយម ជាសម័យតពីសម័យព្រាហ្មណ៍និយមមក ។ ចាប់កំណើតពីស.វ ទី១០-១១ នៃគ.ស រហូតដល់សព្វថ្ងៃ ។ ហិណ្ឌូនិយម ជាលទ្ធិសំយោគរវាងវេទនិយម និងព្រាហ្មណ៍និយម។

ហិណ្ឌូសាសនាគោរពអាទិទេពជាធំ គឺ៖ ព្រះព្រហ្មព្រះវិស្ណុ ឬ ព្រះនរាយន៍ ព្រះសិវៈ ឬ ព្រះឥសូ និងឲ្យតម្លៃលើគំពីវេទ។

ពួកហិណ្ឌូតែងមានទស្សនៈយល់ថា លោកៈ លោកធាតុ វត្ថុធម្មជាតិទាំងអស់ក្នុងលោកសុទ្ធតែអាទិទេពជាអ្នកបង្កើត។ អាទិទេពអាចឲ្យមនុស្សបានសេចក្ដីសុខ និងអាចពំផ្លាញមនុស្សឲ្យវិនាស ។ មនុស្សគ្រប់រូបមានសំណាង ឬឥតសំណាងស្រេចលើ   ៉ព្រហ្មលិខិត  ៉ ដែលអាទិទេពបានគូសឌៅទុកជាស្រេច។ ដើម្បីបានសេចក្ដីសុខ មនុស្សម្នាក់ៗត្រូវមាន  ៉ភក្ដីភាព  ៉ ចំពោះអាទិទេព គឺធ្វើយ៉ាងណាឲ្យអាទិទេពសប្បាយព្រះទ័យ។ វិធីធ្វើឲ្យអាទិទេពសប្បាយព្រះទ័យមានច្រើនដូចជា ការបំពេញតបៈ យោគៈ ពិធីបូជាយញ្ញ ពិធីបូជាអគ្គី ពិធីសិវរាត្រី ពិធីលាងបាបជាដើម ៕

Comments