មន្រ្តីជាន់ខ្ពស់នៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានកោតសរសើរ ចំពោះគោលនយោបាយវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់ជូនទៅដល់ប្រជាពលរដ្ឋ រហូតទទួលបានជោគជ័យ និងឈានទៅដល់បើកប្រទេសឡើងវិញ។
នៅក្នុងកម្មវិធីយុទ្ធនាការសហគមន៍ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩» កាលពីថ្ងៃទី ១២ ខែវិច្ឆិកា នាខេត្តកំពង់ធំ លោក Jost Kadel អនុប្រធានបេសកកម្ម និងប្រធានសហប្រតិបត្តិការបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា បានថ្លែងកោតសរសើរ ចំពោះលទ្ធផលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទៅដល់ប្រជាពលរដ្ឋ និងបានសន្យាបន្តជួយគាំទ្រលើគ្រប់វិស័យនៅកម្ពុជា។
ប្រភព https://www.postkhmer.com/national/2021-11-14-1810-226756.html

