ក្នុងការប្រាស្រ័យទាក់ទាងគ្នាមនុស្សគ្រប់ៗតែចង់ឲ្យអ្នកជាដៃគូទទួលយកគំនិត និងស្តាប់យើងដោយយកចិត្តទុកដាក់ ព្រោះនោះជាសកម្មភាពមួយដែលមនុស្សទូទៅគិតបានដឹងនឹងឃើញថារាល់ពាក្យពេចន៍ដែលយើងនិយាយគេយកចិត្តទុកដាក់និងឲ្យតម្លៃយើង និងងាយស្រួលក្នុងការទាក់ទងបង្កើតបរិយាសរីករាយក្នុងពេលសន្ទនា។ មានទំនាក់ទំនងល្អរវាងគ្នានឹងគ្នានិងមានការចុះសម្រុងល្អ កើតចេញពីការអនុវត្ត ដោយអ្នកអាចជាអ្នកស្តាប់ដ៏ល្អ អ្នកត្រូវរៀននឹងយល់ដឹងពីដៃគូដែលអ្នកកំពុងសន្ទនាជាមួយ ។
ការស្គាល់ច្បាស់ពីដៃគូ របស់អ្នកវាជាផ្នែកមួយដែលធ្វើឲ្យអ្នកអាចក្លាយជាអ្នកស្តាប់បានយ៉ាងល្អ និងនិយាយត្រូវប្រធានបទនៃដៃគូ ។ បើអ្នកមិនដែលស្គាល់គ្នាសោះហើយ អ្នកដើរតួជាអ្នកមានវាហាសាសន៍លើលប់នោះក៏ដៃគូរសន្ទនារបស់អ្នក អាចធុញទ្រាន់ ឬគិតថាអ្នកជាមនុស្សតាប៉ែ ។ ដូច្នោះការដើរតួជាអ្នកស្តាប់ក៏ល្អដែរពេលដែលមិនទាន់ស្គាល់ដៃរគូច្បាប់លាស់ ហើយបើដៃគូរសន្ទនារបស់អ្នកជាអ្នកដែលមានការប៉ិនប្រសព្វក្នុងការនិយាយ នោះអ្នកដើរតួជាអ្នកស្តាប់ដ៏ពូកែរិតតែល្អ ។
ការសន្ទនាល្អ និងមានប្រយោជន៍ដល់យើងបង្កើតទំនាក់ទំនងល្អ ទទួលបានការរាប់អាន ចូលចិត្តពីបណ្តាមិត្តភក្តិយ៉ាងស្មោះត្រង់ ហើយជីវិតរបស់អ្នកនិងស្ថិតនៅភាពរីករាយពេលបានជួបមនុស្សនៅជុំវិញ និងបង្កើតបណ្តាញសម្ព័នភាពយ៉ាងល្អក្នុងសង្គម ។

