បើគ្រាន់តែពិចារណាបែបសើរៗ ទង្វើរ និងសកម្មភាព គឺជាលទ្ធផលដែលស្ដែងចេញមកពីអារម្មណ៍របស់បុគ្គលម្នាក់ៗ ។ ប៉ុន្តែតាមពិតទៅទង្វើ និងអារម្មណ៍ គឺដើរទៅព្រមៗគ្នា។ បើអ្នកចង់ឲ្យទឹកមុខរបស់អ្នកមានស្នាមញញឹម រីករាយស្រស់ស្រាយជាប្រចាំនោះ អ្នកត្រូវតែផ្លាស់ប្ដូរអារម្មណ៍របស់អ្នកឲ្យមានភាពរីករាយជានិច្ចជាកាល។ បើយើងនិយាយ ឬធ្វើមួយ យើងត្រូវធ្វើដោយអារម្មណ៍រីករាយ និងពេញចិត្តគ្រប់ពេលទាំងអស់។
បុគ្គលពីរនាក់មានឋានៈស្មើគ្នា ធ្វើការដូចគ្នា មានទ្រព្យសម្បត្តិប្រហាក់ប្រហែលគ្នា តែបែជាមានមនុស្សម្នាក់មានតែទុក្ខសោកសៅ មិនសប្បាយចិត្តសោះ ក្នុងខណៈពេលដែលមនុស្សម្នាក់ទៀតមានសេចក្ដីសុខ សប្បាយរីករាយជាជាងមានទុក្ខក្រៀមក្រំ និងព្រួយកង្វល់នោះ។ ហេតុអ្វីបានជាដូច្នេះ? ចម្លើយគឺព្រោះអ្នកទាំងពីរមានគំនិត និងអារម្មណ៍ខុសគ្នា។ ម្នាក់គិតតែពីសេចក្ដីទុក្ខ ចំណែកម្នាក់ទៀតគិតតែពីរឿងវិជ្ជមាន និងរឿងដែលឲ្យអារម្មណ៍រីករាយ។ កម្មករ កសិករដែលធ្វើការហូរញើសជោកខ្លួនតាំងពីព្រលឹមទល់ាព្រលប់ តែបែមានទឹកមុខញញឹមញញែម និងមានសេចក្ដីសុខច្រើនជាងមហាសេដ្ឋី ដែលមានលុយរាប់បលានដុល្លាក៏មាន។ ទោះបីមនុស្សខ្វាក់ខ្វិន ពិកាដៃពិកាជើងក៏ដោយ ក៏មានអ្នកខ្លះនៅតែមានទឹកមុខញញេមរីករាយស្រស់ថ្លាជាងមនុស្សដែលមានអវយវៈនៅគ្រប់សព្វ និងមានកាយសម្បទារឹងមាំក៏មាន ព្រោះថាតាមពិត សេចក្ដីទុក្ខ និងសុខនោះ មិនមែនស្ថិតនៅលើវត្ថុខាងក្រៅកំណត់នោះទេ តែវាស្ថិតនៅលើចិត្ត និងអារម្មណ៍របស់មនុស្សរបស់មនុស្សម្នាក់ឯណោះទេ ។ វាគឺជាការពិតដែលថា នៅពេលមនុស្សយើងគិតបែបណា យើងក៏នឹងក្លាយជាមនុស្សបែបនោះដែល។ មនុស្សយើងអាចមានសេចក្ដីសុខរីករាយសប្បាយបាន បើមនុស្សយើងម្នាក់ៗគិតដល់តែរឿងអ្វីដែលធ្វើឲ្យខ្លួនឯងសប្បាយចិត្ត សមដូចព្រះពុទ្ធដីកាមួយថា ៉ចិត្តជាអ្នកបង្កើតពិភពលោកនេះ ៉៕

