ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​ក្នុង​ថ្ងៃទី​ ២ នៃ​ពិធី​បុណ្យអុំទូក កើន​យ៉ាងខ្លាំង

P

ចំនួន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​ក្នុង​ថ្ងៃទី​ ២ នៃ​ព្រះរាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក មាន​ចំនួន​ជាង ៣៣ ​ម៉ឺន​នាក់ កើន​ជាង ១៥២ ​ភាគរយ​បើ​ធៀប​នឹង​ថ្ងៃទី​ ១​។ នេះ​បើ​យោងតាម​ទិន្នន័យ​ក្រសួង ទេសចរណ៍​។

ទិន្នន័យ​បង្ហាញថា ក្នុង​ថ្ងៃ​ឈប់សម្រាក​ទី​ ២ នៃ​ព្រះរាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក ដែល​ត្រូវ​នឹង​ថ្ងៃទី​ ១៩ ខែវិច្ឆិកា ឆ្នាំ​ ២០២១ មាន​ភ្ញៀវទេសចរ​សរុប ៣៣២ ៨៧៥ ​នាក់ បានចេញ​ដើរ​កម្សាន្ត​ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៣២៨ ៤១២ ​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៤ ៤៦៣ ​នាក់​។ ចំនួន​នេះ​កើនឡើង ១៥២,១៥ ​ភាគរយ​បើ​ធៀប​នឹង​ថ្ងៃទី​ ១ ដែល​ធ្វើឱ្យ​ចំនួន​សរុប​រយៈពេល ២ ថ្ងៃ​កន្លងមក កើន​ដល់ ៤៦៤ ៨៨៨ ​នាក់​។

យោងតាម​ក្រសួង​ទេសចរណ៍​គោលដៅ​ទេសចរណ៍​សំខាន់ៗ​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ទី ២ រួមមាន រាជធានី​ភ្នំពេញ ៦៦ ៧៥០ ​នាក់​, ខេត្តសៀមរាប ៤៧ ៧០២ ​នាក់​, ខេត្ត​ព្រះសីហនុ ៤៤ ២៤២ ​នាក់​, ខេត្តកំពត ៣៣ ២៥២ ​នាក់​, ខេត្ត​កែប ២៩ ១១៧ ​នាក់​, ខេត្តពោធិ៍សាត់ ២១ ៣១៣ ​នាក់​, ខេត្តបាត់ដំបង ១១ ១៨៩ ​នាក់​, ខេត្តមណ្ឌលគិរី ១០ ៦២០ ​នាក់ និង​ខេត្តរតនគិរី ១០ ១៧៨ ​នាក់​។

Comments