របៀបថែទាំសួត

P

ជា​ទូទៅ សួត​មាន​សារសំខាន់​ណាស់​សម្រាប់​យើង ហើយ​កាន់​តែ​សំខាន់​ក្នុង​ពេល​មាន​វីរុស​វាយ​លុក​សុខភាព​ផ្លូវ​ដង្ហើម​ទៀត ហេតុ​នេះ​ហើយ​យើង​គួរ​មាន​ទម្លាប់​ថែ​សួត ៤ យ៉ាង ដើម្បី​ជួយ​សួត​មាន​សុខភាព​ល្អ ទោះ​ឆ្លង​វីរុស​ចូល​ក៏​មិន​សូវ​ប៉ះពាល់​ធ្ងន់ធ្ងរ។

  • ឈប់​ជក់​បារី ៖ ការ​ឈប់​ជក់​បារី​ជា​ទម្លាប់​ថែ​សួត​សំខាន់​បំផុត​ដែល​គ្នា​យើង​អាច​ធ្វើ​បាន​សម្រាប់​សួត​យើង​មាន​សុខភាព​ល្អ។ 

 

  • ហាត់​ប្រាណ​ទៀង​ទាត់ ៖ ពិសេស​លំហាត់​ប្រាណ​បែប aerobic គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព​ផ្លូវ​ដង្ហើម​របស់​យើង ។

  • ដឹង​ពី​ប្រវត្តិ​គ្រួសារ​ខ្លួន ៖ ពិត​ជា​ចាំ​បាច់​ណាស់​ដែល​យើងគួរ​ដឹង​ពី​ប្រភេទ​ជំងឺ​សួត​ដែល​មាន​ក្នុង​ប្រវត្តិ​គ្រួសារ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​យើង​ពេល​ទៅ​ពិនិត្យ​សុខភាព។ 

  • បង្ការ​ការ​ឆ្លង​មេរោគ ៖ យើង​ត្រូវ​មាន​ទម្លាប់​ថែ​សួត​ឲ្យ​បាន​ល្អ​ពី​មេរោគ​នានា ជា​ពិសេស​ក្នុង​ពេល​នេះ​ដែល​មាន​ការ​រាល​ដាល​ពី ​វីរុស​បំប្លែង​ថ្មី Omicron នៃ​វីរុស​កូវីដ-១៩។

    ​អ្វី​ដែល​យើង​គួរ​ធ្វើ​មាន​ដូច​ជា៖

    – លាង​ដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក​ស្អាត ឬ​អាច​ប្រើ​អាល់កុល ឬ​ជែល​លាង​ដៃ ឲ្យ​បាន​ញឹក​ញាប់ តាម​ដែរ​អាច​ធ្វើ​ទៅ​បាន។
    – ចៀស​វាង​កន្លែង​មាន​មនុស្ស​ច្រើន (ពិសេស ក្នុង​រដូវ​ងាយ​កើត​ជំងឺ​ផ្ដាសាយ)។
    – ដុស​សម្អាត​ធ្មេញ​ឲ្យ​បាន​យ៉ាង​តិច ២/ថ្ងៃ។ ការ​ធ្វើ​អនាម័យ​មាត់​ស្អាត អាច​ទប់​ស្កាត់​មេរោគ​បង្ក​ជា​ជំងឺ​បាន។
    – ចាក់​វ៉ាក់សាំង​ការ​ពារ​ខ្លួន​ពី​ជំងឺ​តាម​ការ​ណែនាំ។
    – មើល​ថែ​សុខភាព​ខ្លួន​ឯង​ឲ្យ​បាន​ល្អ ក្នុង​ករណី​ឈឺ ចៀស​វាង​ចម្លង​មនុស្ស​ជុំ​វិញ​ខ្លួន។

Comments