​ការពារ​ការ​ចម្លង​វីរុស​កូវីដ១៩ ក្នុង​អំឡុង​ពិធី​បុណ្យអុំទូក

P

ក្រសួង​សុខាភិបាល​បាន​ធ្វើ​ការ​ក្រើន​រំឭក​ជា​ថ្មីម្តង​ទៀត ពី​ការ​ការពារ​ការ​ចម្លង​វីរុស​កូវីដ១៩ ក្នុង​អំឡុង​ពេល​មាន​ការ​ឈប់​សម្រាក​សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះខែ និង​អក​អំបុក ខណៈ​ដែល​មាន​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​មាន​កម្មវិធី​ដើរ​កម្សាន្ត ជួបជុំ និងចូលរួម​ក្នុង​ពិធី​បុណ្យ​នានា​មួយ​ចំនួន។ ក្រសួង​ក៏​អំពាវនាវ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ការពារ​សុខភាព​ក្នុង​អំឡុងពេល​អាកាសធាតុ​ចុះ​ត្រជាក់​ផងដែរ។

លោក ម៉ម ប៊ុនហេង រដ្ឋ​មន្រ្តី​ក្រសួង សុខាភិបាល បាន​លើក​ឡើង​នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ ២០២១ នេះ​ថា ស្ថានភាព​ជំងឺ​កូវីដ១៩ នៅក្នុង​ប្រទេស​កម្ពុជា​ពិត​មែន​តែ​មាន​ការ​ថមថយ​ខ្លះ​មែន ប៉ុន្តែ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ។ ក្រសួង​សុខាភិបាល​សូម​ក្រើន​រំឭក និង​អំពាវនាវ​សាជាថ្មី​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​តែ​បន្ត​អនុវត្ត​នូវ​វិធានការ ការពារ​ឱ្យ​បាន​ត្រឹមត្រូវ ពិសេស​វិធាន​ការ ៣ ការពារ និង ៣​កុំ។

ទន្ទឹមនឹងនេះដែរ ដើម្បី​ការពារ​សុខភាព​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ​ឱ្យ​បាន​ល្អ និង​អាច​ចៀស​ផុត ពី​ជំងឺ​ដង្កាត់​ដែល​អាច​កើត​មាន​ជាយថាហេតុ​បណ្តាល​មក​ពី​អាកាស​ធាតុ​ចុះ​ត្រជាក់​នេះ លោក ម៉ម ប៊ុនហេង ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជាពិសេសប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ត្រូវ​ការពារ​សុខភាព​ដែល​អាច​បង្ក​ជា​ជំងឺ​ក្នុង​រដូវ​ត្រជាក់​នេះ​ផងដែរ។

 

 

លម្អិត https://www.postkhmer.com/national/2021-11-18-1416-227056.html

Comments