មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ឬហៅថា មន្ទីរពេទ្យគន្ធបុប្ផាទី ៣ ដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប បានវះកាត់ជំងឺប្រឹសបេះដូងឱ្យកុមារ បានជិត៥ពាន់អ្នក ដោយជោគជ័យក្នុងរយៈពេល១០ឆ្នាំ។
ក្នុងទំព័រហ្វេសប៊ុករបស់ Dr. Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានបង្ហោះសារ អបអរខួប ១០ ឆ្នាំ នៃការបង្កើតផ្នែកវះកាត់បេះដូងនៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផា) ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១១-២១ ខែវិច្ឆិកា ឆ្នាំ ២០២១ ។
នាឱកាសនេះ មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ក្មេងស្រីអាយុ១៥ឆ្នាំនេះ មានបញ្ហាវិបត្តិសង្វាក់បេះដូង ពោលខូចប្រឹសបេះដូងថតខាងស្តាំពីកំណើត ត្រូវបានធ្វើការវះកាត់ដាក់ថ្មបេះដូង ដោយជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសកម្ពុជានៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១ ។ មន្ទីរពេទ្យបានគូសបញ្ជាក់ថា៖ « នេះគឺជាករណីទី ៤៦៦៩ នៃកុមារ ដែលបានទទួលការវះកាត់បេះដូង ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ»។
លម្អិត https://www.postkhmer.com/national/2021-11-21-1658-227109.html

