កត្តាមូលដ្ឋានទាំងបី ដែលអ្នកដឹកនាំត្រូវមាន

P

មនុស្សម្នាក់ៗ ចងក្លាយជាអ្នកដឹកនាំល្អមិនមែនជារឿងងាយស្រួលនោះទេ គឺត្រូវពុះពារការលំបាក ជំនះរាល់ឧបសគ្គ ដោយពង្រឹងគុណសម្បត្តិ សមត្ថភាព ភាពក្លាហាន ប្រជាប្រិយភាព និងអំនាចតាមរយៈការសិក្សា និងកាងារក្នុងសង្គម ។ អ្នកដឹកនាំអាចដំណើរការល្អបាន ត្រូវមានកត្តាជាមូលដ្ឋានគឺ ​​​៖

  • សុខភាព អ្នកដឹកនាំជាបុរស ឬស្ត្រីត្រូវមានសុខភាពល្អ គ្មានបញ្ហាសសៃប្រសាទ និងគ្មានជំងឺធ្ងន់ធ្ងរប្រចាំកាយ។
  • សមត្ថភាព អាចជាមេដឹកនាំក្នុងការបំពេញកិច្ចការណាមួយដោយមធ្យោបាយ ផ្លូវកាយ ចិត្ត និងផ្លូវបញ្ញា ។ សមត្ថភាពនេះ អាចកើតចេញពីការត្រិះរិះពិចារណា ការរៀនសូត្របណ្ដុះបណ្តាល និងបទពិសោធន៍របស់បុគ្គលម្នាក់ៗ ។
  • គុណធម៌ មេដឹកនាំត្រូវមានអាកប្បកិរិយាល្អ មានឧត្តមភាព និងមានទស្សនៈទូលំទូលាយ តាមទសពិធរាជធម៌ដប់ប្រការ (ទានៈ សីលៈ បរិច្ចាគៈ អាជ្ជវៈ មទ្ទវៈ តបៈ អក្កោធនៈ អរិហឹសា ខន្តី អវិរោធនៈ )៕

Comments