កាលពីយូរយាមកហើយ មនុស្សលោកតែងជួបប្រទះបាតុភូតធម្មជាតិផ្សេងៗ ដែលខ្លួនពុំអាចជំនះបាន ។ ដោយមានការភ័យខ្លាចមនុស្សរស់នៅចេះតែមានក្ដីសង្ស័យគ្រប់បែបយ៉ាង។ ពួកគេតែងសង្ស័យថា មានកម្លាំងក្រៅខ្លួនដ៏ខ្លាំងក្លាដែលអាចធ្វើឲ្យមនុស្សទទួលបានក្ដីសុខ និងអាចធ្វើឲ្យមនុស្សមានមហន្តរាយ។ ពួកគេចាប់ផ្ដើម មានជំនឿលើកម្លាំងទាំងនោះ ហើយសន្តត់ឈ្មោះ និងបង្កើតជារូបរាងផ្សេងៗ តាមក្រុមរបស់ពួកគេ។ កម្លាំងក្រៅខ្លួនទាំងនោះ ក្លាយជាទីពឹងនៃការគោរពបូជា។ សើម្បីបានសេចក្ដីសុខពួកគេតែងធ្វើអំពើល្អ ធ្វើពិធីបូជា បន់ស្រន់ អង្វរករតាមរបៀបផ្សេងៗ ។
ចំណែកជនជាតិខ្មែយើង ក៏មានជំនឿអរូបិយជាច្រើនដែលដូចជា ជំនឿលើព្រលឹងម្ដាយឪពុក ព្រលឹងមេបា ជំនឿលើគ្រូបាធ្យាយ ជំនឿលើអ្នកតា ជំនឿលើបារមី ។ ថ្វីត្បិតតែជំនឿទាំងនោះគ្មានមូលដ្ឋានច្បាស់លាស់យ៉ាងណាំក៏ដោយ ក៏នៅតែមានឥទ្ធិពលក្នុងសង្គមខ្មែររហូតដល់សព្វថ្ងៃ។
ការផ្សព្វផ្សាយលទ្ធិសាសនា និងការជួយទំនុកបម្រុងទាំងស្មារតី ទាំងជីវភាព ពីសាសនា បានធ្វើឲ្យមនុស្សទទួលយកលទ្ធិសាសនា ទាងនោះ ដម្បីគោរពបូជាតាមការយល់ឃើញផ្សេងៗគ្នា ៕

