ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប ថា៖ ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅលើបណ្តាប្រទេសលើសកលលោក និងនៅក្នុងតំបន់ មានការវិវត្ត ន៍ដោយមានការបំប្លែងខ្លួននវីរុសកូវីដ-១៩ថ្មីៗ ដែលជាការព្រួយបារម្ភរបស់ពិភពលោកនូវកំណើននៃការ ចម្លងវីរុសកូវីដ-១៩បំប្លែងខ្លួននេះ។ ក្នុងពេលថ្មីៗនេះ មានការលេចចេញនូវវីរុសកូវីដ-១៩បំប្លែងថ្មី B.1.1.529 ដែលអង្គការសុខភាពពិភពលោក បានរាយការណ៍ពីការរកឃើញវីរុសបម្លែងថ្មីនេះ នៅបណ្តាប្រទេសមួយ ចំនួនលើសាកលលោក ដែលអ្នកបច្ចេកទេសអង្គការសុខភាពពិភពលោកបានសំដែងនូវការព្រួយបារម្ភពីលទ្ធ ភាពនៃការចម្លងរហ័សរបស់វារង់ B1.1.529 នេះផងដែរ។ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំរបស់ក្រុម ប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ស្ដីពីការវិវឌ្ឍន៍នៃមេរោគ SARS-CoV-2 (TAG-VE) បាន វាយតម្លៃវ៉រ៉ង់ SARS-CoV-2 ថ្មី B.1.1.529 និងបានកំណត់ឈ្មោះវីរុសនេះហៅថា “អូមីក្រុង (Omicron)" ។
ដើម្បីការពារ និងទប់ស្កាត់បានទាន់ពេលវេលានូវការចម្លងវីរុសប្រភេទថ្មីខាងលើនេះ និងដើម្បីបន្ត និរន្តភាពនៃការរស់នៅក្នុងប្រក្រតីភាពថ្មីក្នុងសង្គមកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្តី ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដូចតទៅ៖
១. សូមបន្តអនុវត្តវិធានការសំខាន់ៗ ជាពិសេសសូមបន្តអនុវត្តវិធានការ "៣ការពារ និង៣កុំ” ឱ្យបាន ហ្មត់ចត់ ។
២. រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬគ្រូពេទ្យដែលនៅជិតលោកអ្នក អំពីករណីសង្ស័យណាមួយដែល ពាក់ព័ន្ធទៅនឹងភាពខុសប្លែកធម្មតានៃរោគសញ្ញា ឬជំងឺ និងត្រូវនៅដាច់ដោយឡែកដើម្បីកុំឱ្យមានការចម្លងបន្ត។
៣. ត្រូវជំរុញប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា ជាពិសេសជនដែល ងាយរងគ្រោះ និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត

