ការរើសអើងពូជសាសន៍

P

ការរើសអើងពូជសាសន៍មានន័យថា ការប្រកាន់យក ការបែងចែក ការផាត់ចេញ ការរិតត្បិត ឬការនិយម ផ្អែកលើពូជសាសន៍ ពណ៌សម្បុរ បុព្វជាតិ ឬដើមកំណើតជាតិ ឬជាតិនិពន្ធ ដេលមានទិសដៅបំផ្លិចបំផ្លាញ ឬបន្ថយការទទួលស្គាល់សិទ្ធសេរីភាពជាមូលដ្ឋាន ខាងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ រវិស័យផ្សេងៗទៀតដែលប៉ះពាល់និងជីវភាព។

ការរើសអើងដោយផ្ទាល់ ជាការប្រព្រឹត្តចំពោះបុគ្គល ឬក្រុមមនុស្សមួយផ្សេងទៀត ដោយផ្អែកលើអាយុ ពណ៌សម្បុរ  ពិការភាព យេនឌ័រ ស្ថានភាពអាពាហ៍ពិពាហ៍

សញ្ជាតិ សាសនា ជាដើម។

ឧទាហណ៍ 

  • វេជ្ជបណ្ឌិតនៅមន្ទីពេទ្យ បដិសេធ មិនព្យាបាលជំងឺ ព្រោះអ្នកជំងឺនោះជាជនជាតិភាគតិច មិនស្គាល់អត្តសញ្ញាណច្បាស់លាស់។
  • បុរសម្នាក់បាត់បងការងារ ព្រោះគាត់ក្លាយជាជនពិការដោយគ្រោះថ្នាក់ចរាចរណ៍។
  • ប្រធានអង្គភាពមួយបដិសេធមិនដំឡើងតួនាទីដល់ស្រ្ដីណាដែលណាដែលមានផ្ទៃពោះ។

ការរើសអើងដោយប្រយោល ការរើសអើងប្រភេទនេះកើតឡើង នៅពេលតម្រូវការជាគោលការណ៍ ឬលលក្ខខណ្ឌដាក់ចេញលើកដំបូងហាក់ដូចជាមានលក្ខណៈយុត្តិធម៌ ប៉ុន្តែនៅពេលតម្រូវការជាគោលការណ៍ ឬលក្ខខណ្ឌទាំងនោះត្រូវបានយកទៅអនុវត្ត វាបានធ្វើឲ្យមួយក្រុមមិនទទួលបានប្រយោជន៍

ឧទាហណ៍ 

  • មានតែអ្នកធ្វើការបានរយៈពេល ៥ឆ្នាំជាប់ទេ ទើបអាចតម្លើងប្រាក់ខែបាន។
  • មនតែស្រ្ដីជាម្ដាយទេ ទើបអាចធ្វើការនៅមណ្ឌលថែទាំកុមារបាន។
  • មានតែអ្នកមានទម្ងន់ជាង៧០គីឡូទេ ទើបអាចធ្វើការនៅក្រុមហ៊ុនសន្តិសុខបាន៕ 

Comments