អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានឱ្យដឹងថា ក្នុងមួយថ្ងៃៗគិតជាមធ្យម មានពលករចំណាកស្រុកកម្ពុជា ដែលបានឆ្លងដែនវិលត្រឡប់ ពីប្រទេសថៃ មកកម្ពុជាវិញ មានចំនួន ៤០០ នាក់ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩។
IOM បញ្ជាក់ក្នុងហ្វេសប៊ុកនៅថ្ងៃទី ១៨ ខែវិច្ឆិកា ថា តាមរយៈការគាំទ្ររបស់អង្គការ IOM ពលករដែលវិលត្រឡប់មកវិញនេះ ទទួលបានអាហារ ទឹក និងវិធានការការពារខ្លួនពីជំងឺកូវីដ ១៩ នៅតាមច្រកចូល។
លម្អិត https://www.postkhmer.com/national/2021-11-18-1351-227053.html

