សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនរថយន្តម៉ាក VW លោ Thomas Schmall បាននិយាយថា ក្រុមហ៊ុន Volkswagens (VOWG_p.DE) បានគ្រោងបង្កើតរោងចក្រផលិតអាគុយរយន្តមានថាមពលខ្ពស់នៅអឺរ៉ុប និងការផ្គត់ផ្គង់នូវវត្ថុធាតុដើមសំខាន់ៗហើយវានឹងត្រូវចំណាយអស់ 30 ពាន់លានអឺរ៉ូ (34 ពាន់លានដុល្លារ) ដោយបា៉នតម្លៃលើការការចំណាយជាលើកដំបូង។
លោ Schmall ដែលទទួលបន្ទុកផ្នែកបច្ចេកវិទ្យាទាក់ទងនឹងការផលិតរថយន្កក្នុងក្រុមហ៊ុនធំជាងគេនៅអឺរ៉ុបបាននិយាយ នៅក្នុងបទសម្ភាសន៍មួយនៅឯសន្និសីទសារព័ត៌មាន Reuters Next ថា Volkswagen នឹងស្វែងរកដៃគូខាងក្រៅដើម្បីផ្តល់មូលនិធិដល់គម្រោងនេះ។
លោកSchmall កំពុងមើលការខុសត្រូវលើផែនការមហិច្ឆតារបស់ក្រុមហ៊ុន Volkswagen ក្នុងការសាងសង់រោងចក្រផលិតអាគុយមានថាពលធំចំនួនប្រាំមួយកន្លែង នៅអឺរ៉ុបនៅចុងទសវត្សរ៍នេះ ដែលជាសសរស្តម្ភយុទ្ធសាស្ត្រក្នុងការដេញថ្លៃរបស់ខ្លួនដើម្បីវ៉ាដាច់ក្រុមហ៊ុន Tesla (TSLA.O) និងក្លាយជាអ្នកលក់រថយន្តអគ្គិសនីកំពូលរបស់ពិភពលោក។
អត្ថបទ៖ phuongpiseth868

