ផ្នត់គំនិត

P

ផ្នត់គំនិត ជាបុរេនិច្ឆ័យ ឬជំនឿតៗគ្នា ការឭដដែលៗ និងការយល់ឃើញ ដែលបានបង្កើតឡើងដោយសង្គមទៅតាមវប្បធ៌មរបស់ខ្លួន និងត្រូវបានអនុវត្តជាទូទៅលើក្រុមមនុស្សណាមួយ ។ ម្យ៉ាងទៀតគេអាចកំណត់ថា ផ្នត់គំនិតជាទម្រង់នៃការយលឃើញដេលជាប់ដិតដាម នឹងអារម្មណ៍របស់មនស្សមនៅក្នុងសង្គមណាមួយ ហើយបានក្លាយទៅជាបទដ្ឋានសង្គមដែលពិបាកនឹងកែប្រែ។

ផ្នត់គំនិតមានពីរយ៉ាង គឺផ្នត់គំនិតវិជ្ជមាន និងអវិជ្ជមាន ដែលប្រែលប្រួលទៅតាមកាលៈទេសៈ និងការវិតត្តរបស់សង្គម។ ផ្នត់គំនិតអវិជ្ជមាន គឺជាការធ្វើតាមទម្លាប់និយម ដូចជា ស្ត្រីបង្វិលចង្គ្រានមិនជុំ នំមិនធំជាងនាឡិជាដើម។ ផ្នត់គំនិតវិជ្ជមាន គឺជាផ្នត់គំនិតជឿនលឿន មានការអភិវឌ្ឍ មានការពិចារណាសមហេតុផល ដូចជាស្រីក៏អាចរៀន និងធ្វើការងារដូចបុរសជាដើម៕

Comments