វិជ្ជាប្រសើរជាងទ្រព្យ ឬទ្រព្យប្រសើរជាងវិជ្ជា

P
phuongsok

មនុស្សគ្រប់រូបដែលរស់រានមានជីវិត លើលោកសន្និវាសយើងនេះ តែងតែប្រាថ្នាចង់ឲ្យជីវិតខ្លួនរស់ក្នុងជីវភាពមួយដ៏ប្រសើរ សម្រាប់អនាគតរបស់ខ្លួន ។ ថ្ងៃអនាគតជាពេលវេលានៅពេលដែលយើងមិនបានដឹងថាមានអ្វីកើតឡើង ហើយអ្វីដែលអ្នកកុំពុងមាន និងសកម្មភាពពេលបច្ចុប្បន្នអាចព្យាករណ៍ថ្ងៃអនាគត។ ជុំវិញភាពប្រសើរថ្ងៃអនាគតមានទស្សនៈមួយបានពោលថា" វិជ្ជាប្រសើរជាងទ្រព្យ" ។ តែមតិខ្លះទៀតយល់ថា" ទ្រព្យប្រសើរជាងវិជ្ជា" ។ 

ទស្សនដែលឲ្យតម្លៃលើចំណេះវិជ្ជា

ចំពោះមតិដែលលើកឡើងថា វិជ្ជាប្រសើរជាងទ្រព្យ ជាទស្សនៈដែលមានន័យថា ចំណេះដឹង ឬជំនាញគ្រប់យ៉ាងមានភាពល្អប្រសើរជាងធនធាន ឬទ្រព្យសម្បត្តិ ។ ពិតណាស់ចំណេះវិជ្ជាអាចកើតបានដោយការប្រឹងប្រែងរៀនសូត្រ ហើយនៅពេលដែលមានចំណេះជំនាញ បច្ចេកទេសហើយ មនុស្សនិងអាចចិញ្ចឹមជីវិត រកទ្រព្យសម្បត្តិ ដោយក្នុងស្ថានភាពបែបណាក៏ មិនអាចបាត់បង់ដែរ ទោះចោរលួចមិនបាន ភ្លើងមិនចេះ ចាយមិនចេះអស់ ចាយច្រើនចម្រើនទៀង ពីបច្ចុប្បន្នរៀងដល់អនាគត។ 

ចំណេះវិជ្ជាដែលចេះដឹងច្បាស់លាស់ និងមិនងាយសាបសូន្យនោះឡើយ ។ អ្នកជំនាញអាចរកកម្រៃចិញ្ចិមជីវិតបានធូរធារ មានកិត្តិយស កេរ្តិ៍ឈ្មោះល្បីសុះសាយដោយ សារវិជ្ជាដែលបានរៀន។ មានអ្នកជំនាញពិសេសអាចរកកម្រៃបានច្រើន ហើយអាចជួយការងារបានប្រសើរ និងទទួលបានជោគជ័យ ។ 

ចំណេះវិជ្ជាហាក់ដូចជាខែលការពារ និងដោះស្រាយរាល់បញ្ហាដែលកើតមានឡើងចំពោះមុខ និងអាចជាត្រីវិស័យ ចង្អុលបង្ហាញបានថាតើអ្នកគួរធ្វើអ្វី និងមានផែនការបែបណា ។ ការមានគំនិតអាចគិតវែងឆ្ឆាយបានពិតណាស់អាស្រ័យលើចំណេះវិជ្ជា ហើយទស្សនៈវិស័យដែលមានប្រាកដជាទាក់ទងនិងចំណេះដែលបានឆ្លងកាត់ និងដកបទពិសោធន័ ។

មានចំណេះវិជ្ជាខាងទំនាក់ទំនងដោះស្រាយបញ្ហា យល់ដឹងពីចិត្តសាស្ត្រ និងសភាពចិត្ត នោះអ្នកអាចអប់រំចិត្តបានហើយជៀសឆ្ងាយ និងបង្កាទំនាស់បានយ៉ាងល្អ ។ លើសពីនេះការរស់នៅក៏ប្រកបដោយសេចក្តីសុខទាំងកាយ និងចិត្ត។ 

ទស្សនដែលឲ្យតម្លៃទៅលើទ្រព្យសម្បត្តិ

ចំពោះទស្សនៈមួយទៀតបានលើកឡើងថា ទ្រព្យប្រសើជាងវិជ្ជា ព្រោះទ្រព្យសម្បត្តិអាចជួយសម្រចគ្រប់បំណងដែលមនុស្សប្រាថ្នា។ បើអ្នកចង់បានរបស់អ្វីដែលនោះអ្នកអាចទិញបានដោយលុយកាក់ដែលអ្នកមាន ដោយមិនបារម្មណ៍។ 

ទ្រព្យសម្បត្តិនាំមកនូវសុភមង្គល ព្រោះថាបើអ្នកអាចផ្គត់ផ្គង់ឲ្យនូវអ្វីដែលចង់បាននោះ អ្នកនិងរីករាយ ។ មានផ្ទះ ឡាន វិឡា សម្បត្តិហូរហៀ អាចជួអ្នកនៅជុំវិញបានដោយចិត្តរីករាយ និងមិនបារម្មពីភាពខ្វះខាត។ រាល់គ្រប់វិនាទីអ្នកតែងមានពេលនឹកគិតពីការអភិវឌ្ឍខ្លួន និងរក្សាសុខភាព។ លើសពីនេះទៀតសម្បត្តិដែលអ្នកមានអាចឲ្យអ្នកអាចដើរកម្សាន្ត សម្រាកលំហែរកាយយ៉ាងសម្បាយរីករាយ ទាំងក្រុមគ្រួសារ និងអ្នកនៅជុំវីញខ្លួន ។ 

អ្នកមានទ្រព្យអាចធ្វើទាន និងសប្បុរសធម៌បានដោយច្រើន និងមានសេដ្ឋីខ្លះគាត់បរិចាគប្រាក់រាប់លានដុល្លា ដើម្បីប្រយុទ្ទប្រឆាំងនិងការរីករាលដាលជំងឺឆ្លងកូវីដ ១៩ ដែលពីភពលោកកំពុងព្រួយបារម្មណ៍។ ការបរិចាគ ជាការជួយសង្គមបានយ៉ាងធំធេង ហើយទាំងអស់នេះគឺសុទ្ធតែតម្លៃនៃការមានទ្រព្យសម្បត្តិ ។ 

នៅក្នុងប្រទេសដែលមានមហាសេដ្ឋីចំនួនច្រើន ហើយជាអ្នកដែលចិត្តចែករំលែក ប្រទេសនោះនិងរីកចម្រើន ព្រោះថាគាត់បានបង្កើតការងារឲ្យប្រជាជនធ្វើតាមរយៈក្រុមហ៊ុនរបស់គាត់បានរាប់ពាន់លាននាក់ ។ ប្រការនេះហើយដែលធ្វើឲ្យប្រជាជនមានប្រាក់ចំណូល និងប្រទេសរីកចម្រើន សម្បូររុងរឿង។ 

សរុបសេចក្តី

តាមទស្សនទាំងពីខាងលើពិតជាមានហេតុផលម៉្យាងម្នាក់ តែមិនទាន់គ្រប់ជ្រុងជ្រោយ ព្រោះថាជាមតិដែលឈរលើគោលជំហរនីមួយៗ របស់បុគ្គលតែប៉ុណ្ណោះ។ ជាមតិផ្លាស់ខ្លួនខ្ញុំគិតថា ទោះជាយ៉ាងណាក៏ដោយ ក៏មតិទាំងពីរអាចចាត់ទុកជាបទពិសោធន៍ក្នុងការអប់រំ និងជាចំណោះដឹង ចំពោះការឲ្យតម្លៃលើចំណេះវិជ្ជា និងទ្រព្យសម្បត្តិ។ 

អត្ថបទដោយ៖ phuongsok

Comments