ដើម្បីរស់មនុស្សត្រូវធ្វើការងារ ហើយមនុស្សដែលឧស្សាហ៍ព្យាយាមធ្វើការងារ និងទទួលបានផលប្រយោជន៍ ។ ការរស់នៅដែលមានការងារចេញពីបេះដូង ទោះស្ថិតក្នុងការលំបាក និងហត់នឿយក៏នៅតែបន្តធ្វើការយ៉ាងសកម្មមិនរុញរា ។ ការងារបានធ្វើឲ្យមនុស្សមានតម្លៃ និងការទទួលស្គាល់ពីសង្គមគឺអាស្រ័យលើការងារដែលបានធ្វើ ។ ការងារដែលសុច្ចរិត ដែលបានធ្វើជាការងារល្អ ហើយមនុស្សល្អនិងធ្វើការងារដើម្បីប្រយោជន៍ជនដ៏ទៃ ដោយមិនគិតពីប្រយោជន៍ផ្លាល់ខ្លួន ។
ការធ្វើការងារបានធ្វើឲ្យមនុស្សមានសកម្មភាពរស់រើក ស្មាហាប់ បន្តគិត ចូលរួម និងព្យាយាម ហើយការធ្វើការងារ បានផ្តល់ឲ្យមនុស្សនូវអាយុវែង និងបន្តសកម្មភាព។ បើមិនធ្វើការ មនុស្សអាចរវើរវាយ ដើរមមើរមាយ មិនគិតពីផលនាពេលអនាគត ។ ការធ្វើការងារបានឲ្យសង្គមមនុស្សរីកចម្រើនពីមួយជំនាន់ទៅមួយ ជំនាន់ ហើយបើមិនធ្វើការងារទេ ប្រហែលជាមនុស្សនៅតែគ្មានជម្រកត្រឹមត្រូវ សំលៀកបំពាក់ និងអាហាគ្រប់គ្រាន់ ហើយក៏គ្មានភាសា អក្សរ វប្បធម៌ សាសនា ។ល។
ការនៅស្ងៀមដោយមិនកាន់យកការងារមកធ្វើជាកំហុសដ៏ធំ ហើយ ការមិនសិក្សារៀនសុត្រនោះអ្នកនិងមិនរីកចម្រើន ។ ការនៅស្ងៀម ចូលនិវត្តន៍មុនកំំណត់ មិនធ្វើការងា រងចាំប្រាក់ឧបត្ថម នោះជីវិតហាក់ដូចជាស្លាប់បាត់ហើយ ព្រោះគ្មានសកម្មភាពជាប្រយោជន៍សម្រាប់ខ្លួនឯង និងជនឯទៀត ។ ការខ្ចិល ការរអ៊ូ ការដេកច្រើន ការនិយាយច្រើនមិនធ្វើ ការគិតតែមើបំណាំអ្នកដ៏ទៃ ជាប្រភពនៃសេចក្តីវិនាស ដោយហេតុខាងដើម ។
ចូលរីករាយនិងការងារ ធ្វើការងារបានធ្វើឲ្យអ្នករួចផុតពីការគិតរវើរវាយ ជំងឺអារម្មណ៍ផ្សេងៗ មានទំនុកចិត្ត ការគោរព ការរីកចម្រើនទាំងថវិការ និងសុខភាព ហើយអ្នកបានបន្សល់ទុកនូវគុណប្រយោជឲ្យអ្នកជំនាន់ក្រោយ ទាំងប្រយោជន៍សង្គមគ្រួសា និងសង្គមជាតិ ។


