ព្រះពុទ្ធសាសនាជាសាសនាមួយដែលប្រជាជនកម្ពុជាគោរពបូជាយ៉ាងច្រើនហើយបើតាមរបាការណ៍របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតប្រជាជនប្រហែលជា ៩៧.៩ ភាគរយនៃប្រជនសរុបជាពុទ្ធសាសនិក ។ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ព្រះពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសង្គមខ្មែរ ទាំងការអប់រំ សីលធម៌ ទំនៀមទំលាប់ ប្រពៃណី និងការចូលរួមសាមគ្គីក្នុងការកសាងហេដ្ឋារចនា មានស្ពាន ថ្នល់ អាគា សាលារៀន មន្ទីពេទ្យ ជាដើម ។
ការអប់រំដែលធ្វើឲ្យមានសុខសន្តិភាព ដែលមនុស្សទូទៅអាចធ្វើបាន និងដឹកនាំជីវិតនាំទៅរកភាពថ្លៃថ្នូរ សេចក្តីសុខ ទាំងកាយ និងចិត្ត នោះគឺ សីលប្រាំ ។ សីលប្រាំដែលព្រះពុទ្ធបានសម្តែងទុកជាង ២៥០០ ឆ្នាំមកហើយ ពិតជាសំខាន់ណាស់សម្រប់បថុជន។
សីលប្រាំ ឬសិក្ខាបទប្រាំមាន
- បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
- អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា ។
- កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
- មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យ ។

