ការកំណត់សម័យប្រឡង និងដំណើរការរៀបចំការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ

P
phuongsok

ក្រសួងអប់រំយុវជននិងកីឡា បានកំណត់សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការរៀបចំការប្រឡងនិងប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ហើយការបរិច្ឆេតនេះ ជាការសម្រេចលើកចុងក្រោយ បន្ទាប់ពីសម្តេចបានផ្តល់អនុសាសន៍ ដល់ក្រសួងត្រូវតែរៀបចំការប្រឡងឲ្យខាតតែបាន ។ 

ការប្រឡងនេះនិងមានបេក្ខជនចូលរួបប្រហែល ១១៥១៣៩ នាក់ ដោយក្នុងនោះមានបេក្ខនារី ៦០៦៦១ នាក់ ដោយមានមណ្ឌលប្រឡង  ២០៤ មណ្ឌល និងមានបន្ទប់សរុប ៤៦៥១ បន្ទប់ នេះបើតាមអ្នកនាំពាក្យរបស់ក្រសួង បើតាមប្រសាសន៍រដ្ឋមន្តី្រក្រសួងអប់រំ ការលើកពេលប្រឡងនេះដើម្បីឲ្យសិស្សបានរៀនបន្ថែមកាន់តែច្រើន  សម្រាប់ការប្រឡង ។ 

Comments