១ -មនុស្សគឺជាសត្វចិញ្ចឹមកូនដោយទឹកដោះដែរ តែគេមិនអាចលេបឬនិយាយក្នុងពេលដកដង្ហើមបានទេ ( ចាំណា! អ្នកអាចឈ្លក់ស្លាប់ភ្លាមៗបានកាលបើនិយាយលេងសើចក្នុងពេលបាយ ទើបព្រះពុទ្ធលោកប្រដៅឲ្យមានសតិក្នុងពេលទទួលទាន)។
២- ធ្មេញមិនអាចជួសជុលដុះដាលឡើងវិញបានទេ (កុំខាំរបស់រឹងនាំបែកធ្មេញ កុំបៀមគ្រាប់ស្កនាំពុកធ្មេញ តែបាក់គឺចប់ហើយមិនដុះទៀតទេចំពោះមនុស្សធំ)។
៣- ក្រោយភ្ញាក់ពីដេកភ្លាម ខួរក្បាលអាចផលិតភ្លើងអគ្គិសនីបំភ្លឺអំពូលភ្លើងមួយបាន(តូចល្មម)ហេតុនេះបើអ្នកគិតព្រួយ គិតគ្មានពេលសម្រាក ភ្លើងនោះឯងនឹងរលាកខួរក្បាលទៅជាវិកលចរិតបាន ។
៤- នៅតាមរោមភ្នែក មានប៉ារ៉ាសីុតរាប់លានរស់នៅ( កុំញីភ្នែកឬដាក់ទឹកផ្តេសផ្តាសពេលមានប្រតិកម្មភ្នែក នាំឲ្យរលាកកាន់តែខ្លាំង)។
៥ -ផោមថ្វីត្បិតតែវាមានក្លិនស្អុយ តែវាមានប្រយោជន៍ខ្លាំងណាស់នៅពេលក្រោយរួមរ័ក្សរួច វាជួយកាត់បន្ថយជំងឺមហារីកពោះវៀនធំបាន ! ( ហាសៗ! មិនគួរនិយាយទេ តែវាជាការពិត ! ហេតុនេះក្រោយពេលរួមរ័ក្សបើមានផោមសប្បាយចិត្តទៅ កុំមួរម៉ៅដាក់គ្នា )។

