រឿងរ៉ាវក្នុងផ្ទះមួយ

P
pin-hing
រឿងរ៉ាវក្នុងផ្ទះមួយ រាលឆ្លងទៅផ្ទះមួយទៀត បើមិនឈ្លាសវៃក្នុងការពន្លត់ទេគឺដូចជាការចែកចាយភ្លើងពីផ្ទះមួយទៅផ្ទះមួយ មនុស្សល្ងង់តែទទួលភ្លើងពីផ្ទះគេមកដុតផ្ទះខ្លួនឯង ឲ្យក្តៅក្រហាយរោលរាលដល់កូនចៅខ្លួនឯង ។ សត្វចាបចំពុះតូចតែសម្លេងលាន់លឺខ្លាំង មនុស្សពូកែអុជអាលនិយាយលឺតិចតែពិសពុលខ្លាំង អាវុធដែលសាហាវបំផុតគឺពាក្យសម្តីនេះឯង វាយប្រហារគ្នាដោយគ្មានស្នាមតំណក់ឈាមមួយតក់ឡើយ ។ បណ្ឌិតគប្បីតបតដោយបញ្ញាចក្ខុ លុបស្នាមឈឺចាប់ដោយភាពសោមនស្សរីករាយបាន ! (ប្រហារសត្រូវឲ្យក្លាយជាមិត្ត)។
 
 

Comments