អ្នកគ្មានសម្មាទិដ្ឋិ

P
pin-hing
នាំការយល់ដឹងខុសមកបំពុលនាំឲ្យងាយពុលចំពោះអ្នកដែលមិនដឹង ! ហេតុដល់ ផលក៏មកដល់ដែរ: មិនដែលយកចិត្តទុកដាក់លើវិន័យនេះ ស្រាប់តែមកជាមួយនឹងការបំពុលទៅវិញ នេះជាលទ្ធផលនៃការសន្សំខុស ។
មិនរៀន ទៅរៀនរឿងរ៉ាវផ្សាយដោយអ្នកបារមីនិងអ្នកគ្មានសម្មាទិដ្ឋិមិនជឿបុណ្យបាបទៅវិញ ។
សូមបុណ្យដែលបានបំពេញទាំងអស់ ជួយតម្រែតម្រង់យើងខ្ញុំនិងក្រុមគ្រួសារញាតិមិត្តកូនចៅទាំងអស់ឲ្យស្ថិតនៅក្នុងសម្មាទិដ្ឋិជានិច្ចរៀងរហូតចប់វដ្តសង្សារដ៏វែងអន្លាយលន្លង់លន្លោចរកទីបំផុតខាងដើមមិនឃើញ ហើយពិបាកនឹងរកទីបំផុតខាងចុងឃើញណាស់ បើវៀរចាកព្រះរតនត្រ័យជាម្ចាស់ ដែលជាសរណៈដ៏ឧត្តុង្គឧត្តមក្រៃលែងនេះហើយនោះ សមុទ្ទទុក្ខហែលឆ្លងដោយជំនឿដទៃ ហែលមិនផុតឡើយ សូមកូនចៅប្រុងប្រយ័ត្នផង រឿងនេះលេងសើចមិនបានទេ។

Comments