១- ត្រូវចេះព្រម ជាមួយរូបសម្បត្តិដែលខ្លួនមាន ជាមួយធម្មជាតិនៃចិត្តល្អដែលខ្លួនមាន ព្រមជាមួយ ចាស់ ឈឺ ស្លាប់ បើយើងព្យាយាមកែប្រែមិនបាន ព្រមជាមួយអកុសលវិបាកឬ ផលកម្មដែលខ្លួនបានទទួល ក្រោយពីបានព្យាយាមដោះស្រាយវាបានយ៉ាងល្អបំផុតហើយ ព្រមជាមួយអ្វីដែលខ្លួនមាន ។ អ្វីដែលយើងបានទទួល បើមិនពេញចិត្តទេ ត្រូវដូរវាចេញ បើដូរចេញមិនបាន ត្រូវហ្វឹកហាត់ចិត្តឲ្យព្រម ! ។ ពេលខ្លះគេមិនចាំបាច់ត្រូវព្រួយបារម្ភមុននោះទេ ចាំពេលបានជួបសឹមដោះស្រាយតែម្តងទៅ ។ ព្រមទទួលកំហុស ហើយកែប្រែ ចាំណា ! គ្រាន់តែចិត្តព្រម សេចក្តីសុខក៏កើតឡើងបាន !។
២- មិនព្រមៈ មិនព្រមចំពោះអ្វីដែលខ្លួនបានទទួល ត្រូវចេះកែប្រែផ្លាស់ប្តូរ មិនព្រមចាស់ រូបកាយអាចចាស់មែន តែចិត្តគំនិតមិនព្រមជាដាច់ខាត ត្រូវព្យាយាមរក្សាភាពក្មេងរបស់ខ្លួនជាប់ជានិច្ច អ្វីដែលអញធ្លាប់ធ្វើបានមកពីមុន អញនៅតែធ្វើឲ្យបានតទៅទៀត អំបាលបើសត្វល្អិត វាចេះជួសជុលហ្សែនរបស់ខ្លួនវាបាននៅពេលដែលវាមិនព្រមស្លាប់ អញជាមនុស្សត្រូវប្រើភាពរីករាយ និងចិត្តស្ងប់ដើម្បីជួសជុលហ្សែនខ្លួនឯងដែរ ។ មិនព្រមឲ្យសភាវៈអាក្រក់គ្របសង្កត់ ដោយការដោះស្រាយតាមសន្តិវិធី មិនព្រមក្រ មិនព្រមល្ងង់ ជាដាច់ខាត ! ។

