ធ្វើឲ្យការអធិដ្ឋាន

P
pin-hing

ធ្វើឲ្យការអធិដ្ឋានចិត្តប៉ងប្រាថ្នាស្រូបទាញឲ្យបានសម្រេចយ៉ាងងាយ នេះឯងជាបាតុភូតមាត់ទិព្វ។កម្មមានលក្ខណះបញ្ជូនពីចិត្តមួយទៅចិត្តមួយទៀតបាន( Kamma will be transmetted from mind to mind ) ជាបាតុភូតទាក់ទងគ្នាតាមលេខកូដផ្លូវចិត្ត ដូចកាលលោកយាយវិសាខាលើកដៃបួងសួងនិមន្តព្រះពុទ្ធដោយមិនចាំបាច់ទៅវត្តផ្ទាល់ដូច្នោះដែរ។ឯការបញ្ជូនចេញនៅពេលស្លាប់ក៏ដូចគ្នា ពីអត្តភាពចាស់ទៅកាន់អត្តភាពថ្មីក៏មានចេតនាជាតួកម្មបង្កប់នៅក្នុងនោះដែរ រួមផ្សំនឹងអន្តរអំពើពីរលកធាតុអាកាស។ មនុស្សម្នាក់បានសម្លាប់មនុស្សម្នាក់ទៀតហើយរត់គេចរួចខ្លួនបាត់ទៅ បើទោះជាគេបានទៅរស់នៅកន្លែងដែលមានសុវត្ថិភាពយ៉ាងណាក៏ដោយ ក៏ក្នុងចិត្តគេពោរពេញទៅដោយការភ័យខ្លាចទាំងយប់ទាំងថ្ងៃ វិប្បដិសារីយ៍នៅតែកើតមាន ធ្វើឲ្យចិត្តរំជួលញាប់ញ័រមិនស្ងប់ ជាហេតុធ្វើឲ្យឋាមពលចិត្តស្រូបយករឿងរ៉ាវដូចគ្នានេះធ្លាក់មកលើខ្លួនវិញក្នុងថ្ងៃណាមួយជាមិនខាន។អ្នកមានអំណាចម្នាក់ នៅមានអំណាចគង់វង់ដោយសារតែផលបុណ្យចាស់មិនទាន់អស់ ក៏សប្បាយភ្លេចខ្លួនមិនខំសាងបុណ្យបន្តទៀត។

Comments