ធម្មជាតិបានកំណត់មកពេលយើងរស់នៅលើផែននេះ មានចំណុចពីរយ៉ាង ទី១.គឺចំណុចល្អ និងទី២.គឺចំណុចអាក្រក់។ នរណាម្នាក់ក៏ដោយមិនថាខ្ញុំឬអ្នកដទៃទេ គឺសុទ្ធតែមានចំណុចខ្វះខាតនិងលើសលស់ ហើយបើថាឱ្យពេញត្រឹមត្រូវតែម្តង គឺកម្រមានណាស់។ មនុស្សខ្លះពេលដែលបានខ្ពង់ខ្ពស់បន្តិចក៏អាចភ្លេចថាខ្លួនជានរណា មកពីណា ពេលនេះជាអ្វី ពីមុនជាអ្វី។ អ្នកខ្លះទៀតពេលដែលខ្លួនគ្មានអ្វីល្អដូចគេសោះក៏អន់ចិត្តនឹងខ្លួនឯង មិនពេញចិត្ត មិនឱ្យតម្លៃរាល់អ្វីដែលខ្លួនមាន ចួនកាលអាចយំសោក កើតទុក្ខជាមួយធម្មជាតិផ្តល់ឱ្យផងក៏មាន។ ល្គឹកណាបើយើងមិនព្រមទទួលយកការពិត មិនព្រមពេញចិត្តរាល់អ្វីដែលមាន មិនឃើញចំណុចដែលល្អៗ ដែលខ្លួនធ្វើបានទេ នោះយើងនឹងចេះតែប្រៀបធៀបអ្នកដទៃ គេស្អាតជាង ល្អជាង គ្រាន់បើជាង មានជាង ពូកែជាង សជាង ជាង ជាង.{...}.ខ្លួនរហូតមិនខាន។

