ឲ្យតែនៅជាបុថុជ្ជន គឺចិត្តនៅតែអន់ដូចៗគ្នា ហេតុនេះពេលអ្នកណាម្នាក់ធ្វើឲ្យយើងអន់ចិត្ត យើងត្រូវព្យាយាមលើកកំពស់ផ្លូវចិត្តរបស់យើងឲ្យខ្ពស់ រហូតដល់ភាពអន់ស្រពន់ចិត្តនោះពាល់ត្រូវមិនបាន គឺត្រូវគិតពិចារណាទាល់តែចិត្តបានធូរស្រាល លែងធ្ងន់ក្តៅងំ ឬលែងស្រពាប់ស្រពោន ដែលគ្រាន់តែជារឿងអត់ប្រយោជន៍ចំពោះសុខភាព ! ។ ភាពស្អប់ខ្ពើមធ្វើឲ្យដំណើរជីវិតជាប់គាំង សេចក្តីស្រឡាញ់ធ្វើឲ្យទំនាក់ទំនងក្នុងជីវិតបានធូរស្រាល ភាពស្អប់ខ្ពើមនាំឲ្យមានភាពបែកបាក់ ក្តីស្រឡាញ់នាំឲ្យមានការរួបរួម ភាពស្អប់ខ្ពើមធ្វើឲ្យជីវិតងងឹតងងល់ និងធ្វើឲ្យជីវិតភ្លឺថ្លា។
១- មូលហេតុនាំឲ្យកើតក្តីស្អប់ខ្ពើមៈ ការមានៈប្រកាន់ចង់ឲ្យគេធ្វើតាមចិត្តខ្លួន ភាពក្រអឺតក្រទមប្រកាន់ថាទៀង ថាសុខ ថាអ្វីៗគឺជារបស់ខ្លួន។
២- មូលហេតុនាំឲ្យកើតក្តីស្រឡាញ់ឬក្តីមេត្តាករុណា ការអាណិតអាសូរៈ ព្រោះបានកំណត់ដឹងនូវទុក្ខ ជីវិតធ្លាប់បានឆ្លងកាត់ការលំបាក យល់ដឹងតាមដំណើរធម្មជាតិដែលអ្វីៗមិនទៀង ជាទុក្ខ មិនមានអ្វីជារបស់ខ្លួន ។ ឃើញសត្វលោកមានទុក្ខសោករោគភ័យជាធម្មតា សត្វលោកសុទ្ធតែរួមចាស់ រួមឈឺ រួមស្លាប់មិនគួរដល់ការចង់យកឈ្នះចាញ់ដែលនាំមកនូវកម្មពៀរវេរានឹងគ្នាជាដើម ។

