នៅពេលអ្នកខឹង អ្នកគឺជាជនរងគ្រោះតំបូងបំផុត មិនមែនអ្នកដទៃទេ !
១- ហេតុនាំឲ្យកើតកំហឹងៈ ការគិតភ្លេចខ្លួននាំឲ្យថ្នាំងថ្នាក់ចិត្ត គិតតែពីគេខុស ខ្លួនត្រូវ គិតតែពីទើសចិត្ត មានះប្រកាន់ថាខ្លួនត្រូវ ខ្លួនគ្រាន់បើប្រសើរលើសគេ កាន់តែគិតគឺកាន់តែខឹង ! ។
២- ផលរបស់កំហឹងៈ ខឹងគឺល្ងង់ ស្អប់គឺឆ្កួត ខឹងខ្លាំងគាំងបេះដូងងាប់ហើយទៅកើតនៅឋាននរកឬសត្វតិរិច្ឆានកាចៗ ខឹងខ្លាំងផ្ទុះគ្រាប់ភ្នែកខ្វាក់ ឬ ដាច់សរសៃឈាមក្នុងខួរក្បាលងាប់មួយចំហៀងខ្លួន ។ បើប្រព្រឹត្តិខុសច្បាប់ផ្លូវលោកនឹងទទួលទោសទណ្ឌ « ទោសៈ បាំងទុក្ខំ » ។
៣- ហេតុរំលត់កំហឹងៈ សម្រួមរវាំងស្មារតីជានិច្ច ពិចារណាធម៌(ធម្មវិចយៈពោជ្ឈង្គៈ) សតិរក្សាសីលតាមមើលចិត្តគំនិតមិនដាច់រយៈ ធ្វើសមាធិ(មេត្តាភាវនានិងវណ្ណៈកសិណទាំង៤ណាមួយ) វិបស្សនាពិនិត្យសង្កេតធម្មជាតិកើតរលត់ ។ ទោសៈរលត់ឥតសេសសល់នៅអានាគាមីបុគ្គល !

