តាំងចិត្តធ្វើ

P
pin-hing

ចង់ស្វែងរកភាពក្លាហានត្រូវសួរខ្លួនឯងពីការពិតនូវអ្វីដែលខ្លួនចង់បានរួចហើយតាំងចិត្តធ្វើ តែកុំធ្វើអ្វីដែលគ្មានការយល់ដឹងព្រោះវានាំតែភាពកំសត់និងសោកនាដកម្មដាក់ខ្លួនតែប៉ុណ្ណោះ ។ ទំនាក់ទំនងការសេពគប់ជាមួយអ្នកដទៃត្រូវឲ្យច្បាស់លាស់ ព្រោះធម៌សេពគប់នេះគឺជាចំណុចគន្លឹះនៃសុភមង្គលនិងអពមង្គល ។បុគ្គលដែលធ្វើគុណហើយរំលឹកចង់ឲ្យគេតបគុណវិញ និង បុគ្គលដែលមានចេះដឹងគុណ ។ ពីរនេះគឺសុទ្ធតែមិនគួរឲ្យស្រលាញ់។ ត្រឹមត្រូវណាស់ បើធ្វើគុណ ហើយរំពឹង ឬ រំឮក ...មិនមែន ទានបរិសុទ្ធទេ . ពាក្យអរគុណ ក៏មិនត្រូវការ ដែរ បើជាគុណ ស្មោះ ។បុណ្យអីក៏ល្អម៉្លេះទេ មានចិត្តមេត្តាខុសគេ ប៉ុន្តែកុំភ្លេចមេត្តាខ្លួនឯង ហើយបើភ្លេច សូមអធិដ្ឋានបំពេញបារមីថា រាល់ទានដែលខ្ញុំបានធ្វើសូមបានជាបច្ច័យនៃព្រះនិព្វានតែម៉្យាងចុះ ! កុំខ្វល់ពីអ្នកដទៃពេកអី គេមិនយល់ពីយើងទេ ។ ឆាប់អប់រំចិត្តចូលវិបស្សនាទៅណា ដើម្បីកុំឲ្យចិត្តរងទុក្ខព្រោះតែចិត្តមេត្តារបស់ខ្លួន !

Comments