ចតុក្កៈ

P
pin-hing
១៦ចតុក្កៈជាលំដាប់លំដោយក្នុងការហ្វឹកហាត់កម្មដ្ឋានអានាបានុស្សតិៈ
១- ចតុក្កៈទីមួយៈ ដង្ហើមចេញវែង ចូលវែងដឹង , ដង្ហើមចេញខ្លី ចូលខ្លីដឹង , ដឹងច្បាស់នូវកាយនិងខ្យល់ទាំងពួង , អាត្មាអញនឹងរំងាប់កាយសង្ខារគឺខ្យល់ដង្ហើមចេញចូល ។
២- ចតុក្កៈទី២ៈ កំណត់ដឹងបីតិជាមួយខ្យល់ដង្ហើម , កំណត់ដឹងសុខៈជាមួយខ្យល់ដង្ហើម , កំណត់ដឹងនូវចិត្តសង្ខារ(វេទនានិងសញ្ញា)ជាមួយខ្យល់ដង្ហើម , សិក្សាថាអាត្មាអញនឹងរំងាប់ចិត្តសង្ខារជាមួយខ្យល់ដង្ហើម ។
៣- ចតុក្កៈទីបីៈ កំណត់ដឹងច្បាស់នូវចិត្តជាមួយខ្យល់ដង្ហើម , ញ៉ាំងចិត្តឲ្យរីករាយជាមួយខ្យល់ដង្ហើម , តំកល់ចិត្តមាំក្នុងខ្យល់ដង្ហើម , ញ៉ាំងចិត្តឲ្យរួចស្រឡះជាមួយខ្យល់ដង្ហើម ។
៤- ចតុក្កៈទី៤ៈ ពិចារណាឃើញខន្ធ៥មិនទៀងជាមួយខ្យល់ដង្ហើម , ឃើញធម៌ប្រាសចាកតំរេកជាមួយខ្យល់ដង្ហើម , ឃើញធម៌រំលត់ទុក្ខ(លះឧបាទាន)ជាមួយខ្យល់ដង្ហើម , ឃើញធម៌សម្រាប់លះកិលេស(សតិនិងបញ្ញា)ជាមួយខ្យល់ដង្ហើម ។
មិន​មាន​ការពណ៌នា​រូបថត​ទេ។

Comments