សួស្តីលោកអ៊ំ ! អាត្មាមានជម្ងឺរលាកក្រពះពោះវៀនរ៉ាំរ៉ៃ ត្មាឆាន់ថ្នាំអីក៏មិនជាអីចឹង
សូមលោកអ៊ុំជួយប្រាប់ត្មាផង ។
លោកម្ចាស់សឹងលក់ទេពេលយប់ ? មានអារម្មណ៍គិតច្រើន ព្រួយខ្វល់ទេ ? មានជំងឺអីផ្សេងទៀតទេ ? ធ្វើទុក្ខដូចម្តេចដែរ ? ។
ត្មាមានជម្ងឺពិសអោបក្នុងសំណាញ់ថ្លើមផង មានឫសដូងច្រមុះផង សឹងមិនសូវលក់ទេ ។
កូណាលោកម្ចាស់ ! ហេតុនេះទើបត្រូវប្រើថ្នាំច្រើន ដែលនាំឲ្យធ្វើទុក្ខដល់ក្រពះពោះវៀន ។ តទៅសូមលោកម្ចាស់ កុំឆាន់ថ្នាំផ្តេសផ្តាសដោយគ្មានវេជ្ជបញ្ជា ព្យាយាមឆាន់ទឹករៀងរាល់ព្រឹក ធ្វើសមាធិ និមន្តបិណ្ឌចង្ក្រមប្រកបដោយសតិ ពិចារណាថា នេះជាកិច្ចការរបស់ព្រះពុទ្ធទាំងឡាយ ជាបវេណីរបស់ព្រះអង្គ យើងជាបុត្រព្រះពុទ្ធអស្ចារ្យណាស់ ! ពិចារណាពីគុណព្រះពុទ្ធ ចម្រើនវិបស្សនាលះទុក្ខកង្វល់ កាលណាចិត្តស្ងប់ កាយក៏ស្ងប់ ជាពីជំងឺជាមិនខាន លោកម្ចាស់ក៏អាចតាមដានជាមួយពេទ្យឲ្យបានទៀងទាត់ទៅណា ។ លោកម្ចាស់គង់នៅខាងណាដែរព្រះអង្គ ? ។
ពរ ត្មានៅកម្ពុជាក្រោម ! ។ កូណាលោកម្ចាស់ សូមថែព្រះកាយផងទាន ! សូមថ្វាយបង្គំលា !


