រុស្ស៊ី បានរងទណ្ឌកម្មបន្ថែមទៀតដោយ ក្រុមហ៊ុនលក់ម៉ាស៊ីនហ្គេមល្បីៗ

P
pin-hing

រុស្សីុ បានរងទណ្ឌកម្មបន្ថែមទៀតដោយ ក្រុមហ៊ុនលក់ម៉ាស៊ីនហ្គេមល្បីៗ ផ្អាកឈប់លក់ផលិតផលទាំងអស់ឲ្យទៅប្រទេស រុស្សុី

     ក្រោយពីមានការឈ្លានពានរបស់រុស្សុីមកលើប្រទេសអ៊ុយក្រែនមកប្រទេសជាច្រើនបានដាលទណ្ឌកម្មទៅលើប្រទេសរុស្សីុស្ទើរគ្រប់វិស័យ។ ថ្មីៗនេះក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់លក់ម៉ាស៊ីនហ្គេមធំៗលើពិភពលោកដូចជា ម៉ាស៊ីនហ្គេម Playstations របស់ក្រុមហ៊ុន SONY ដៃហ្គេម Nintendo, ក្រុមហ៊ុនហ្គេម Electronic Arts ក្រុមហ៊ុន CD Projekt ជាក្រុមហ៊ុនផលិតហ្គេមបែប Sci-Fi ឈ្មោះ Cyberpunk 2077, ក្រុមហ៊ុន Epic Games ផលិតហ្គេម Fortnite និង Xbox របស់ Microsoft ប្រកាសផ្អាកឈប់លក់ផលិតផល សូម្បីតែ Software និង Subscription Services ក៏ត្រូវផ្អាកទាំងអស់នៅក្នុងប្រទេស រុស្ស៊ី ។ក្រុមហ៊ុនទាំងប៉ុន្មានខាងលើនេះសុទ្ធតែជាក្រុមហ៊ុនមានចំណែកទីផ្សារធំក្នុងប្រទេស រុស្ស៊ី ក៏ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុនទាំងនោះ បានសម្រេចចិត្តបិទតាមការស្នើសុំពីភាគី អ៊ុយក្រែន និងរួមចំណែកដាក់សម្ពាធផ្នែកសេដ្ឋកិច្ច ដើម្បីបញ្ឈប់ទង្វើឈ្លសនពានមួយនេះ។  គិតមកទល់ពេលនេះពលរដ្ឋរុស្ស៊ី មានតែ Telegram មួយគត់មិនទាន់បិទសេវាកម្ម៕

Comments