នៅពីក្រោយជោគជ័យដ៏អស្ចារ្យមានរឿងជូរចត់ជាច្រើន រួមមានដូចជា ការចង់បោះបង់ ការបាក់ទឹកចិត្ត ការមើលងាយ កាបរាជ័យ ការឆ្លងកាត់ឧបសគ្គជាច្រើន ភាពឯកា គ្មានអ្នកគាំទ្រ ការដួលជាច្រើនលើក ការបាត់បង់ជំនឿលើខ្លួនឯង និងរឿងឈឺចាប់ជាច្រើនទៀត។
យើងតែងតែទទួលបានគំនិតនឹងសាច់រឿងជោគជ័យជាច្រើន ដែលធ្វើឲ្យយើងចង់ចាប់ផ្តើមធ្វើអ្វីមួយ មួយរំពិចដោយស្មារតីមោះមុត នឹងស្វាហាប់បំផុត ប៉ុន្តែធ្វើមិនទាន់បានប៉ុន្មានផងយើងក៏អស់ទឹកចិត្តនឹងគ្មានអារម្មណ៍ចង់ធ្វើវាបន្តទៀត ហើយយើងក៏បោះបង់។
សួរថាមូលហេតុអ្វី
មូលហេតុគឺយើងស្តាប់តែរឿងល្អដែលគេបានធ្វើហើយជោគជ័យ យើងមិនដែលបានស្តាប់រឿងបរាជ័យ ឬសាច់រឿងជូរចត់ក្រោយឆាករបស់គេឡើយ។

